ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការខេត្ត បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ទេព សុផាន់ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរងក៏បានពាំនាំនៅការសាកសួរសុខពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានប្រគល់ជូនសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួនបើគិតជាទឹកប្រាក់សរុបស្មើនិង៩៣៣,០០០រៀល ។បន្ទាប់មកក្រុមការងារបានបន្តទៅសួរសុខទុក្ខ លោកព្រិន្ទបាលឯក ហ៊ុន ចាន់ថន ជំនួយការ សម្រាក់ព្យាបាលជំងឺ វះកាត់ខ្នែងពោះវៀន នៅមន្ទីរពហុព្យាបាល មានលាភ ជិតផ្សារស្ទឹងមានជ័យ ។ និងប្រគល់ថវិកា សម្ភារ គិតជាប្រាក់អស់ចំនួន ៨៣៣,០០០រៀល ។ថវិកាសរុបទាំង០២នាក់ មានចំនួន ១,៧៦៦,០០០រៀល៕
ដោយ៖ចន្ទ លីហ្សា