ខេត្តបាត់ដំបង ៖ អាចមានអំពើគេចពន្ធក្នុងការដឹកជញ្ជូនទំនិញ កើតឡើងជាលក្ខណៈប្រព័ន្ធ ពីច្រកអន្តរជាតិតាមព្រំដែន មកចូលទឹកដីក្រុងខេត្តបាត់ដំបង ។ ប្រសិនបើមានអំពើគេចពន្ធ មានន័យថា, លោកប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង គួបផ្សំជាមួយនឹងក្រុមគយចល័តខេត្ត គយចល័តតំបន់ ផងដែរ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ការសូកប៉ាន់ ការបង់ប្រចាំខែ កាលយោគយល់ សមគំនិត បំបាត់ពន្ធនាំចូលរបស់រដ្ឋ។
សូមបញ្ជាក់ថា, ក្នុងរូបភាពប៉ុន្មានសន្លឹក ដែល លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពិតជាបានបង្ហាញឱ្យឃើញ ពីសកម្មភាពក្នុងការដឹកជញ្ជូនទំនិញ ការស្តុបទំនិញ អាចមិនមានការបង់ពន្ធត្រឹមត្រូវ ទើបលោកអភិបាលខេត្តបានបង្ហោះសារយ៉ាងខ្លីថា, (ព្រឹកថ្ងៃទី៥សីហា២០២២:ខ្ញុំបានបញ្ជាផ្ទាល់អោយត្រួតពិនិត្យ…..ឃើញមែន🤣🤣🤣
++++++++++++++++++++++++++¥
សូមអោយគោរពតាមច្បាប់។ ត្រូវតែបង់ពន្ធអោយបានត្រឹមត្រូវ…
•••••សូមសមត្ថកិច្ចគយ កុំរឹងត្រគាកស្តូកអី•••)។ មួយឃ្លានៃសារយ៉ាងខ្លី របស់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិតជាមានន័យជ្រៅ បង្គាប់ទៅដោយការស្ដីបន្ទោស រឿងអំពើពុករលួយ ទើបមិនត្រីគយគាំងត្រកៀត។
សូមបញ្ជាក់ថា, ទំនិញគេចពន្ធច្រើនត្រូវបានគេដឹងថា, ត្រូវឆ្លងកាត់ច្រកជាច្រើនក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ប៉ុន្តែអំពើពុករលួយនេះ មេៗ គយនិងរដ្ឋាករ តាមបណ្ដាខេត្តនីមួយៗ ពិតជាបានជ្រាប ពិតជាបានដឹង ពិតជាពាក់ព័ន្ធ នូវអំពើពុករលួយ ការស៊ីសំណូកប៉ាន់ ប៉ុន្តែបច្ចុប្បន្ននេះ ប្រហែលជាលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងទ្រាំមិនបាន ទើបបញ្ជាឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងចាត់ទុកថា គយកំពុងគាំងត្រគាកហើយ ៕
ដោយ ៖ សុខ ខេមរា