ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ពីកូនប្រុសម្ចាស់ដីពិតប្រាកដបានឱ្យដឹងថា, ព្រះវិហារព្រះយេស៊ូវ “ជីរិតថ្មីសេរីសោភ័ណ”លក់យកលុយកក់ ២០មុឺនដុល្លារពីភាគីអ្នកទិញ ហើយបច្ចប្បន្ន អ្នកលក់_ទិញដីព្រះវិហារ កំពុងមមាញឹក រត់ឯកសារ ទៅអាជ្ញាធរ ជំនាញពាក់ព័ន្ធ ទោះម្ចាស់ដើមប្តឹងជំទាស់ដាក់ទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សុរិយោដីខេត្តក៏ដោយ ។
សូមបញ្ជាក់ថា, ករណីលក់ដីព្រះវិហារព្រះយេស៊ូវ ដែលជាដីត្រូវប៉ាន់ថ្លៃដូចមាស ត្រូវបានមតិមហាជននៅខេត្តបន្ទាយមាន ជ័យ ពោលថា លោក ឈយ ឈីន ដែលគេស្គាល់ថា ជាម្ចាស់កម្មសិទ្ធដីនេះ នឹងលក់បានយ៉ាងតិច១លានដុល្លារអាមេរិក ហើយអ្នក ស្រុកសារទរ ដែលអ៊ំ ឈយ ឈីន មាន សំណាងយ៉ាងនេះ។
តែផ្ទុយទៅវិញ ប្រភពស្និទ្ឋិនិងគ្រួសារម្ចាស់ដី ព្រះវិហារ ដែលលក់ឱ្យឈ្មួញនោះ ពោលថា ការលក់ដូរ ដីព្រះវិហារនេះ គឺលោកអ៊ំ ឈយ ឈីន ម្ចាស់ដីអត់បានលិទ ទេ ។ព្រោះអ៊ំ ឈយឈីន គាត់ចាស់ ហើយវង្វេង ហើយគេល្បួងគាត់មកពិសារគុយទាវ ហើយឱ្យគាត់ផ្តិតមេដៃ លក់ដី ហើយអ្នកទទួលប្រាក់ កក់គឺគាត់មិនបានទទួលប្រាក់កក់សូម្បី ១ ដុល្លារ។ដោយឡែកប្រាក់កក់ថ្លៃដីលឺថាប្រមាណ២០មុឺនដុល្លារ គឺត្រូវបានបុគ្គល ដែលគ្មានសារជាតិជាមនុស្សលេបត្របាក់បាត់ហើយ ។
ប្រភពបញ្ជាក់ថា ដោយរងនូវអយុត្តិធម៌ខាងលើគ្រួសារលោកអ៊ំ ឈយ ឈីន បានដាក់ពាក្យបណ្តឹង ទៅស្ថាប័នច្បាប់ដើម្បីរកយុត្តិធម៌។
ករណីខាងលើយើងមិនអាចទទួលការបញ្ជាក់ ពីភាគីណាមួយឡើយជាពិសេសលោកគ្រូ តាំង វេកហួង ជាគ្រូ គង្វាល ធំ នៃព្រះវិហារជីវិតថ្មី ភ្នំពេញ ។ហើយយើងនឹងរង់ចាំបំភ្លឺគ្រប់ម៉ោងធ្វើការ។
សូមបញ្ជាក់ថា, កូនប្រុសរបស់អ៊ុំខាងលើ បានបញ្ជាក់ថាឪពុករបស់ខ្លួនមានវ័យចាស់ជរា វង្វេងវង្វាន់ ទើបឈានដល់គេប្រើល្បិចក្នុងការឱ្យគាត់ផ្ដិតមេដៃដោយមិនដឹងខ្លួន។ ករណីនេះ ទោះបានប្ដឹងទៅកាន់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តក៏ដោយ ក៏មានការឃុបឃិតគ្នាដើម្បីឱ្យមានការលក់ទិញដីនេះ ខណៈម្ចាស់ដីគ្មានលទ្ធភាពតតាំងតាមផ្លូវច្បាប់៕
ដោយ ៖ សិលា