ព័ត៌មានទាន់ហេតុការណ៍៖

គយ ចេញសេចក្តីជូនដំណឹង ស្ដីពី ការដាក់ឱ្យអនុវត្តមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារស្ថាបនាភីអិលស៊ី និងធនាគារវឌ្ឍនៈអាស៊ី (ABA)

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានតយនិងរដ្ឋាករកម្ពុជា (អតរ) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០១៩-២០២៣ និង យុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០-២០២៤ និងដើម្បីធ្វើឱ្យប្រសើរថែមទៀតនូវការ ផ្តល់សេវាបង់ពន្ធអាករ និងកម្រៃផ្សេងៗ ក៍ដូចជាផ្តល់នូវជម្រើសបន្ថែមលើធនាគារដៃគូបច្ចុប្បន្ន អគរ បាន សហការនិងតភ្ជាប់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារស្ថាបនា ភីអិលស៊ី និង ធនាគារ វឌ្ឍនៈអាស៊ី (ABA) រួចរាល់។

ក្នុងន័យនេះ អគរ នឹងដាក់ឱ្យអនុវត្តមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារ ស្ថាបនា ភីអិលស៊ី ( មុខងារ Web Banking) ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ និង ជាមួយធនាគារ វឌ្ឍនៈអាស៊ី ( មុខងារ Web Banking) ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសធុរជនពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖