ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បញ្ជាក់តាម Telegram ថា, គណនីFacebook តាទុំ បង្ហោះសារប្រដៅនិងខោកក្បាលទណ្ឌិត សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានបង្ហោះតាម Telegram ថា, គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖

សម្តេចតេជោបន្តថា, តើអាមួយនេះវាឡប់ឬអី?២ថ្ងៃមុនវាជេរហ៊ុន សែនផង ជេរហ៊ុន ម៉ាណែតផង តែថ្ងៃនេះវាបែរជាជូនពរហ៊ុន សែនទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចវាបែរជាបបួលហ៊ុន សែនធ្វើច្បាប់មានចរិតកាត់សិទ្ធិធ្វើនយោបាយសម្រាប់មនុស្សដែលមានអាយុលើសពី៧០ឆ្នាំដោយប្រើពាក្យចូលនិវត្តន៍។

សម្តេចមានប្រសាសន៍តាម Telegram ថា, រង្សុីគិតស្មានថាហ៊ុន សែនល្ងង់មែនទេ? រង្សុីមិនត្រឹមតែអត់មានអំណាចទេថែមទាំងជាអ្នកទោសទៀតផងតែបែរជាមកបបួលហ៊ុន សែនធ្វើច្បាប់ដើម្បីបញ្ចប់អំណាចហ៊ុន សែនទៅវិញ។ វាមិនខុសការភ្នាល់មួយដែលមិនចាំចាច់ដាក់ដើមទុន។ រង្សុីប្រហែលជាគិតថាបើអញ់អត់មានអ្នកផ្សេងទៀតត្រូវតែអត់ដូចគ្នា។

រង្សុីវាក្រឡាខុសនៅត្រង់ចង់យកចិត្តក្រុមយុវជនតែបែរជាកាត់សិទ្ធិនយោបាយមនុស្សចាស់ដែលជាឳពុកម្តាយយុវជនទៅវិញ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖