ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០:៣០នាទីយប់ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៦៦៤ ក្រុមទី៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈកម្លាំងចុះល្បាតក្នុងមូលដ្ឋាន។ ជនរងគ្រោះឈ្មោះ អ៉ី សុគន្ធារី  ភេទស្រី ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ក្រុមទី៣៤ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា, ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖

១-ឈ្មោះ ពេជ្រ សុបិន្ត ហៅ បិន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២-ឈ្មោះ បណ្តូល អង្គទេពប្រណិត ហៅ ប្រុស ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងតាខ្មៅ  ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda scoopy I ពណ៌ ស-ផ្កាឈូក ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-9782 ជារបស់ជនសង្ស័យឈ្មោះពេជ្រ សុបិន្ត ហៅ បិន្ត ជិះធ្វើសកម្មភាពបិតគូទ។ សម្ភារៈបាត់បង់៖ទូរស័ព្ទដៃម៉ាក OPPO។

បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សហការី


ចែករំលែក៖