ព័ត៌មានទាន់ហេតុការណ៍៖

UEFA ដាក់ទណ្ឌកម្មក្លិប Fenerbahce ចំពោះការស្រែកគាំទ្រលោកពូទីនរបស់អ្នកចូលទស្សនា

ចែករំលែក៖

ក្លិប Fenerbahce ត្រូវបានពិន័យដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីអ្នកគាំទ្ររបស់ក្លិបនេះបានស្រែកចំឈ្មោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលប្រកួតជម្រុះ Champions League កាលពីខែកក្កដា ដោយ Fenerbahce ចាញ់ក្រុម Dynamo Kyiv របស់អ៊ុយក្រែន។

UEFA បានប្រកាសថា ក្លិបទួរគី Fenerbahce ត្រូវបានពិន័យជាប្រាក់ចំនួន៥០,០០០អឺរ៉ូ (៤២,០០០ផោន) និងបានផ្តល់ការបិទកីឡដ្ឋានមួយផ្នែក (យ៉ាងហោចណាស់៥,០០០កៅអី) សម្រាប់ការប្រកួតនៅអឺរ៉ុបបន្ទាប់របស់ក្រុមនេះដោយផ្អាកមួយផ្នែករយៈពេលឆ្នាំ។ ការដាក់ទណ្ឌកម្មនេះគឺសម្រាប់ “ការគប់វត្ថុ និងបញ្ជូនសារបង្កហេតុនៃការប្រមាថ ពោលគឺការពោលពាក្យខុសច្បាប់”។

អ្នកគាំទ្រក្លិប Fenerbahce រាប់ពាន់នាក់បានចូលរួមនៅក្នុងការស្រែកច្រៀង បន្ទាប់ពីក្រុមរបស់ពួកគេបានស៊ុតបញ្ចូលទីគ្រាប់ទៅឱ្យក្រុមជើងឯកលីកកំពូលអ៊ុយក្រែន Dynamo Kyiv

ការស្រែកច្រៀងរបស់អ្នកគាំទ្រហាក់ដូចជាត្រូវបានផ្ទុះឡើងបន្ទាប់ពីខ្សែបម្រើ Vitaliy Buyalskyi របស់ក្រុម Dynamo អបអរការផ្តល់ឱ្យក្រុមរបស់គាត់នាំមុខដោយធ្វើកាយវិការឥន្ទ្រីដោយដៃទាំងពីររបស់គាត់ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនជឿថា ជាការងក់ក្បាលចំពោះគូប្រជែងរបស់ក្រុម Fenerbahce នៅពេលនោះក្លិប Fenerbahce បានអះអាងថា សកម្មភាពរបស់អ្នកគាំទ្រមិនតំណាងឱ្យក្លិប ឬជំហរសាជីវកម្មរបស់ខ្លួនតាមរបៀបណាមួយឡើយ

សេចក្តី​ថ្លែងការណ៍​មួយ​បាន​សរសេរ​ថា​ យើង​រំឭក​សាធារណជន​ម្ដង​ទៀត​អំពី​ជំហរ​របស់​យើង​ថា កីឡា និង​នយោបាយ​គួរ​តែ​រក្សា​ឲ្យ​ដាច់​ពី​គ្នា​ជានិច្ច

គ្រូបង្វឹករបស់ក្រុម Dynamo លោក Mircea Lucescu បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា កីឡាមិនអាចទទួលយកអាកប្បកិរិយារបស់អ្នកគាំទ្របានទេ។ ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​មាន​ការស្រែកច្រៀង​បែប​នេះ​ទេ វា​ជា​ការ​អាណិត​មួយឬយ៉ាងណា”

លោក Lucescu ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិទួរគី ក្រោយមកបានបដិសេធមិនចូលរួមសន្និសីទសារព័ត៌មានក្រោយការប្រកួត ក្នុងការតវ៉ាជុំវិញទង្វើរបស់អ្នកគាំទ្រ។ ចំណែកឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Vasyl Bodnar បាននិយាយថា ឧបទ្ទវហេតុនេះបានធ្វើឱ្យគាត់សោកស្តាយយ៉ាងខ្លាំង

គួររំលឹកថា ក្រុម Dynamo Kyiv បានឈ្នះការប្រកួតក្នុងទីក្រុង Istanbul ប្រទេសទួរគីក្នុងលទ្ធផល ២ កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅក្នុងជើងទី២ ខណៈដែលជើងទី១ទទួលបានលទ្ធផលស្មើ ដែលលេងក្នុងប្រទេសប៉ូឡូញដោយសារតែការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនមិនអាចប្រកួតក្នុងទឹកដីនេះបាន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 

 


ចែករំលែក៖