ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងនៅខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំងឈ្មោះ អន អេន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បទល្មើសល្បែងស៊ីសងមួយកន្លែង ដែលមានម្ចាស់ឈ្មោះ អន អេន រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កងកម្លាំងអាវុធហត្ថខេត្តកំពង់ធំការិយាល័យព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងមួយកន្លែង រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

 

       ក្នុងការបង្ក្រាបនេះដែរគឺមានជនញៀនល្បែងចំនួន ៧នាក់ដែលសុទ្ធតែជានារីដែលមានឈ្មោះខាងក្រោម ៖

១.ឈ្មោះ អន អេន ភេទស្រីអាយុ៣៧ឆ្នាំ ២.ឈ្មោះ ឌី មុំ ភេទស្រីអាយុ៤០ឆ្នាំ ៣.ឈ្មោះ អុី ហឿង ភេទស្រីអាយុ ៤៩ឆ្នាំ ៤.ឈ្មោះអ៊ុច អាង ភេទស្រីអាយុ៦២ឆ្នាំ ៥.ឈ្មោះ គុណ ភាព ភេទស្រីអាយុ៦១ឆ្នាំ ៦.ឈ្មោះ អុិនសុគន្ធារម្យ ភេទស្រីអាយុ៣៥ឆ្នាំ ៧.ឈ្មោះ ហេង គឹមហ៊ត ភេទស្រីអាយុ ៥៤ឆ្នាំ។

     តាមការបញ្ជាក់កងកម្លាំងមានសមត្ថកិច្ចបានឱ្យដឹងថាក្នុងចំណោមជនល្មើសទាំង០៧នាក់នេះ ភាគច្រើនជាមុខសញ្ញាចាស់ដែលធ្លាប់ឃាត់ខ្លួនយកទៅអប់រំជាច្រើនដងរួចមកហើយ នៅតែប្រព្រឹត្តបទល្មើសដោយពុំរៀងចាល។

      គួររំលឹកថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលពាក់ព័ន្ធទូទាំងប្រទេស ត្រូវតែចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ ដើម្បីធានាសន្តិភាពសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យសមតាមគោលការណ៍នយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧របស់រាជរដ្ឋាភិបាលដែលធ្លាប់ដាក់ចេញដោយក្រសួងមហាផ្ទៃ។ 

     ក្រោយមានការបង្ក្រាបបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើបានចូលរួមទប់ស្កាត់នូវបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះគាត់មិនចង់ឲ្យមានល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រភូមិឃុំរបស់គាត់ឡើយ។

សូមបងប្អូនជៀសឱ្យផុតពីល្បែងស៊ីសងខុសច្បាប់ដើម្បីជីវភាពគ្រួសារ និងសង្គមជាតិ….៕

ដោយ ៖ មុន្នី


ចែករំលែក៖