ភ្នំពេញ ៖ លិខិតរំលែកទុក្ខ
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្សីកាញារីទ្ធ
គោរពជូនចំពោះ ឯកឧត្តម និងលោកជំទាវ ជាទីគោរព ព្រមទាំងក្រុមគ្រួសារ
ខ្ញុំបាទ និងភរិយា រួមទាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានក្តីរន្ធត់ចិត្ត ក្រៃលែង និងសោកស្តាយជាទីបំផុត ដោយទទួលដំណឹងថា មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ដែលត្រូវជាម្តាយ ម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពកាលពី ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ ។
ខ្ញុំបាទ និងភរិយា រួមទាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមចូលរួមសម្ដែង នូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ ដែលបានបាត់បង់ ម្តាយ ម្តាយក្មេកប្រកបដោយព្រហ្មវិហារធម៌គឺ មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត។
ខ្ញុំបាទ និងភរិយា រួមទាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមបួងសួងឱ្យ វិញ្ញាណក្ខន្ធ មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទៅសោយសុខក្នុងសុគតិភពជានិច្ច និរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សុខ ខេមរា