ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់បុរសម្នាក់ ធ្លាក់ទឹកស្លាប់ខណៈបើកកាណូតទៅទិញអីវ៉ាន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានធ្លាក់ទឺកលង់ស្លាប់ ក្រោយពីរន្ទះបាញ់ត្រូវ ពេលកំពុងតែបើកកាណូត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៧ នាទី ល្ងាច ថ្ងៃទី១១ខែសីហា ឆ្នាំ២០២២ នៅឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

     អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួន  ឆៃ  ភេទ ប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

   អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថានៅវេលាម៉ោង២និង៤០នាទីថ្ងៃទី១០សីហា២០២២ មានប្រជាពលរដ្ឋរស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌  ខេត្តកំពង់ឆ្នាំងបានមករកស៉ីដាក់មងនិងបានបើកបាឡាស្មាច់មកទិញអីវ៉ាន់លុះដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យធ្លាក់ទឹកស្លាប់ ។

ក្រោយក្រោយពេលកើតហេតុបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ និងមណ្ឌលសុខភាព ឃុំប្រឡាយមាស នាំគ្នាធ្វើការមុជរាវរកលើកដាក់លើទូកនិង បានចុះធ្វើការត្រួតពិនិត្យលើសាកសពដោយពិនិត្យឃើញថា នៅលើខ្លួនសាកសព មានសភាពជាំខ្មៅ សន្និដ្ឋានថា សាកសព ជនរងគ្រោះខាងលើត្រូវបានរន្ទះបាញ់ បណ្ដាលឲ្យជនរងគ្រោះធ្លាក់ទឹកស្លាប់ពិតប្រាកដមែន ។

ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យរួច ហើយបានធ្វើកំណត់ហេតុប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖