ភ្នំពេញ៖ ជនសង្ស័យចំនួន២៦នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែសីហាម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៦នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៥នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១០២,៤៤ក្រាម និង៤កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មេីនិង ១៩,០៤ក្រាម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២៦,២៧ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣១,៥៨ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៨,០ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦១ក្រាម។
៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៧ក្រាម។
៦ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកWy ១៨,៦៦ក្រាម។
៧ / ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣៧ក្រាម និងWy ០,៣៨ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤កញ្ចប់តូច។
៣ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៥៤ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ឯកសារ