ព័ត៌មានទាន់ហេតុការណ៍៖

Kane រកបានគ្រាប់បាល់ចុងម៉ោងជួយ Tottenham តាមស្មើ Chelsea នៅ Premier League

ចែករំលែក៖

គ្រាប់បាល់តាមស្មើរបស់ Harry Kane ក្នុងរយៈពេលនាទីក្នុងម៉ោងបន្ថែមបានធ្វើឱ្យក្រុមមាន់ខ្នាយមាស Tottenham ទទួលបានលទ្ធផលស្មើ២-២ ខណៈដែលការប្រកួតនៅទីក្រុងឡុងដ៏ក្ដៅគគុកនៅឯកីឡដ្ឋាន Stamford Bridge បានបញ្ចប់ដោយការប្រឈមមុខដាក់គ្នារវាងគ្រូបង្វឹកលោក Thomas Tuchel និងលោក Antonio Conte ដែលបណ្តាលឱ្យមានកាតក្រហមសម្រាប់អ្នកគ្រប់គ្រងទាំង

ក្រុមតោខៀវ Chelsea បានគ្រប់គ្រងបាល់ក្នុងតង់ទី ហើយសមនឹងទទួលបានគ្រាប់បាល់នាំមុខនៅនាទីទី១៩ ដែលដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Kalidou Koulibalyពីការបញ្ជូនបាល់ជ្រុងរបស់កីឡាករ Marc Cucurella ចំណែកក្រុម Spurs ព្យាយាមបង្កើតការចាប់អារម្មណ៍ដោយខ្សែប្រយុទ្ធ Kane បានបាត់បង់ឱកាសដ៏ល្អ ប៉ុន្តែបានរកគ្រាប់បាល់តាមស្មើនៅនាទីទី៦៨នៅដែលជាការស៊ុតរបស់ Pierre-Emile Hojbjergផុតដៃអ្នកចាំទី Edouard Mendy របស់ Chelsea

កីឡាករក្រុម Chelsea មានការខឹងសម្បារយ៉ាងខ្លាំងដែលអាជ្ញាកណ្តាលលោក Anthony Taylor ខកខានក្នុងការពិន័យ Rodrigo Bentancur សម្រាប់ការប្រជែងបាល់គ្នាធ្វើឲ្យ Kai Havertz ដួលដែលជាការប៉ះទង្គិចគ្នាដែលនាំឱ្យមានការខឹងសម្បារទល់មុខគ្នារវាងគ្រូបង្វឹកក្រុមទាំងដែលបានបញ្ចប់ដោយទាំងគ្រូបង្វឹក Chelsea លោក Tuchelនិងគ្រូបង្វឹក Spurs លោក Conte ទទួលបានកាតលឿងម្នាក់១

នៅពេលដែលការប្រកួតចូលដល់តង់ទី២ ក្រុម Chelsea បានព្យាយាមវាយសម្រុករហូតដល់រកបានគ្រាប់បាល់១គ្រាប់នាំមុខរកបានដោយកីឡាករ James ពីការបញ្ជូនបាល់របស់ Raheem Sterling នៅនាទីទី៧៧ បានធ្វើឱ្យលោក Tuchel អបអរដោយការវាយឌឺដងលោក Conte ដែលជាគ្រូបង្វឹកក្រុម Spurs

ក្រុម Chelsea គិតថាពួកគេរកបានពិន្ទុពីការប្រកួតលើកហើយ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកដោយខ្សែប្រយុទ្ធ Kane រកបាន១គ្រាប់ចុងម៉ោងពីការទាល់ជ្រុងរបស់ Ivan Perisic ធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់២។ ភ្លាមៗនោះការខឹងសម្បារមិនបានបញ្ចប់នៅទីនោះទេ ខណៈដែលការចាប់ដៃគ្នារវាងលោក Tuchel និងលោក Conte បានវិវត្តទៅជាការប៉ះទង្គិចគ្នាមួយទៀតរវាងគូដែលបានបញ្ចប់ដោយពួកគាត់ទាំងទទួលបានកាតក្រហមតែម្តង

Chelsea នឹងមានអារម្មណ៍ថានេះជាឱកាសដែលបាត់បង់ ព្រោះថា ពួកគេជាក្រុមដែលល្អជាងក្នុងរយៈពេលយូរ គ្រាន់តែបាត់បង់ការនាំមុខដង ម្តងក្នុងកាលៈទេសៈដ៏ចម្រូងចម្រាស ហើយម្តងទៀត ជាមួយនឹងការឈឺចាប់ដែលវាក្លាយជាសកម្មភាពចុងក្រោយនៃការប្រកួត។

លោក Tuchel ចោទជាសំណួរថា ហេតុអ្វីបានជាអាជ្ញាកណ្តាលលោកAnthony Taylor មិនផ្តល់កំហុសនៅពេលដែល Bentancur បានលោតទៅទាត់ជើង Havertz ហើយ Chelsea ក៏មានអារម្មណ៍ថា កីឡាករ Cucurellaត្រូវបានបង្កកំហុសមុនពេលជ្រុងរបស់ Perisic ដែលត្រូវបាន Kane ស៊ុតបញ្ចូលទីចុងម៉ោង

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖