ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមរយៈពេលមិនបាន១០នាទីផងជនសង្ស័យលួចម៉ូតូ២គ្រឿងក្នុងទីតាំងតែមួយ

ចែករំលែក៖

 ភ្នំពេញ​៖​ ជនសង្ស័យ២នាក់លួចម៉ូតូចំនួន២គ្រឿងដោយប្រេីរយៈពេលមិនបាន១០នាទីផងនៅក្នុងទីតាំងតែមួយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២២​ នៅតាមមហាវិថីចោមចៅ​ ក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅនោះទី១ម៉ាកហុងដាស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខតាកែវ​ 1W-6986 និងមួយគ្រឿងទៀតម៉ាកBest ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ1HL-3066 ។ 

    តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈដែលរូបគាត់កំពុងរៀបចំអីវ៉ាន់សម្រាប់ដឹកឱ្យភ្ញៀវនៅខាងក្នុងហាងរូបគាត់បានចតម៉ូតូទុកនៅខាងមុខហាង លុះពេលធ្វើកិច្ចការហើយចេញមករកម៉ូតូស្រាប់តែបាត់អស់ចំនួន២គ្រឿង។ ភ្លាមៗនោះរូបគាត់ក៏ឆែកមេីលកាមេរ៉ាសុវត្ថិភាពឃេីញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពកាច់សោ.កម៉ូតូម៉ាកBest នៅវេលាម៉ោង៩និង៤៦នាទីបានសម្រេចរួចជិះយកទៅបាត់​ លុះ៤នាទីក្រោយមកជនសង្ស័យក៏មកធ្វេីសកម្មភាពកាច់សោ.កយកម៉ូតូម៉ាកហុងដាស្គូពីមួយគ្រឿងទៀតរួចជិះយកទៅបាត់ដោយសុវត្ថិភាព។ 

    ក្រោយពេលកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដេីម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖