នៅថ្ងៃទី១៥ ខែសីហា ក្រសួងការពារជាតិអាមេរិកបានប្រកាសថា អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមធ្វើសមយុទ្ធ ប្រកាសអាសន្ន និងតាមដាន ការវាយប្រហារដោយមីស៊ីលនៅតំបន់សមុទ្រហាវ៉ៃ។
តាមការប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិក សមយុទ្ធមានឈ្មោះថា Pacific Dragon ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ខែសីហា កន្លងមក ដែលជាការបង្ហាញពីការសន្យារបស់ប្រទេសទាំងបី ដើម្បីទប់ស្កាត់និងការពារសន្តិសុខរួម ក៏ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក។
កាលពីថ្ងៃទី១៤ខែមិថុនា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup និងសមភាគីអាមេរិក ជប៉ុន បានជួបពិភាក្សាត្រីភាគីស្តីពីការធ្វើសមយុទ្ធរួម បន្ទាប់ពីកិច្ចប្រជុំ Shangri-La នៅក្នុងប្រទេសសិង្ហបុរី។ ចាប់ពីថ្ងៃទី ២៩ខែមិថុនា ដល់ថ្ងៃទី ៤ខែសីហា ៣ប្រទេសខាងលើក៏បានធ្វើសមយុទ្ធ (RIMPAC) ដឹកនាំដោយអាមេរិក ។
ជាមួយគ្នានេះដែរ ប្រទេសទាំងបីបានសម្រេចបន្តធ្វើសមយុទ្ធនៅចុងឆ្នាំនេះទៀត ។ សមយុទ្ធខាងលើ នឹងធ្វើឱ្យកូរ៉េខាងជើងកាន់តែខឹងសម្បាយខ្លាំងឡើង ដោយចាត់ទុកថានេះជាយុទ្ធសាស្ត្រក្នុងការឈ្លានពានទឹកដីកូរ៉េខាងជើង ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN