ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា”។
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និង កីឡា» ដែលមានវាគ្មិនចូលរួមគឺ៖ លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា។
ខ្លឹមសារនៃសន្និសីទសារព័ត៌មាន មានគោលបំណងពន្យល់ ផ្សព្វផ្សាយដល់សាធារណជនឱ្យ បានជ្រាបច្បាស់អំពី អំពីការខិតខំប្រឹងប្រែងរបស់ក្រសួងអបរំ យុវជន និងកីឡា ដែលសម្រេចបាន សមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួល បាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយថាមពលរបស់ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
I. សេចក្តីផ្តើម
ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តការងារ ដោយអនុលោមទៅតាមក្ខុវិស័យ និងយុទ្ធសាស្ត របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សឱ្យ ក្លាយទៅជាសសរទ្រូងប្រទេស ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ សំដៅប្រែក្លាយទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៣០។ ក្រសួង ក៏បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការអប់រំឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដែលមានគោលនយោបាយសំខាន់ ២គឺ:
-ធានាការអប់រំគុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សា ពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
-ធានាភាពស័ក្ដិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
II. សមិទ្ធផលសំខាន់ៗ របស់ក្រសួង
សមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន រយៈពេលកន្លងមក រួមមាន៖ វិស័យអប់រំ និងបណ្តុះបណ្តាល ៖ ក្រសួងបានខិតខំប្រឹងប្រែងក្នុងការពង្រីកសាលារៀន ឱ្យបាន ទៅដល់គ្រប់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសគឺគោលដៅបង្កើតឱ្យមានសាលារៀនកម្រិត បឋមសិក្សានៅគ្រប់ភូមិទាំងអស់ នៅតាមតំបន់ជនបទ និងដាច់ស្រយាល។ ដោយគិតត្រឹមឆ្នាំ សិក្សា ២០២១-២០២២នេះ សាលាមត្តេយ្យសិក្សា និងចំណេះទូទៅទាំងសាធារណៈ និង ឯកជនមានចំនួន ១៨ ៤៣០ សិស្សសរុប ៣៥៨៦ ៧៤៦នាក់ ស្រី ១៨០៦ ៤៥៨នាក់, គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៨២ មាននិស្សិតកំពុងសិក្សានៅឧត្តមសិក្សាចំនួន ១៩៨ ៣៦៣នាក់ ស្រី ៩៨ ៥៣៥ នាក់ ក្នុងនោះនិស្សិតបរទេសអាហារូបករណ៍ ១៥៩នាក់ ស្រី ៧៤នាក់។ នៅក្នុងការងារអប់រំនេះ ក្រសួងបានផ្ដោតសំខាន់ទៅ ការពង្រីកសេវាអប់រំកុមារតូចៗអាយុក្រោម ៦ឆ្នាំ, ការបង្កើនការ ចូលរៀននៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិកម្មវិធីអក្ខរកម្ម ដើម្បីកាត់បន្ថយ អត្រាអនក្ខរកម្មនៅតាមមូលដ្ឋាន និងបានពង្រីកនូវការអប់រំពហុភាសាដល់ជនជាតិដើមភាគតិច ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ដើម្បីឱ្យមាន លទ្ធភាពទទួលបានការអប់រំ បណ្ដុះបណ្តាល និងបានអនុវត្តកម្មវិធីស្បៀងអាហារនៅតាមសាលា រៀនផងដែរ។ ជាមួយគ្នានេះ ក្រសួងបានអនុវត្តនូវយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណភាពនៃ ការអប់រំ ពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន ដោយលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន តាមរយៈ ការអនុវត្តកម្មវិធីលើកម្ពស់គ្រូ និងគុណវុឈិនៃភាពជាអ្នកដឹកនាំរបស់នាយកសាលា កែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងធ្វើការតាមដាន និងវាយតម្លៃតាមសាលារៀន។ ការងារអភិវឌ្ឍន៍យុវជន ក្រសួងបានយកចិត្តទុកដាក់ពង្រឹងការបណ្តុះបណ្តាលយុវជនឱ្យរឹតតែ មានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី ដោយបានរៀបចំជារបាយ ការណ៍ស្តីពីការវិភាគស្ថានភាពយុវជនកម្ពុជា និងប្រព័ន្ធព័ត៌មានគ្រប់គ្រងយុវជន ដើម្បីប្រមូល និងទទួលព័ត៌មានអំពីតម្រូវការ និងស្ថានភាពរបស់យុវជន, បណ្ដុះបណ្តាលជំនាញ និងបំណិន ជីវិត, បង្កើតកម្មវិធីយុវជនជាច្រើន ដើម្បីឱ្យមានបំណិនច្នៃប្រឌិត នវានុវត្តន៍ ការគិតបែបស៊ីជម ការដោះស្រាយបញ្ហា ការធ្វើសេចក្តីសម្រេចចិត្ត ការប្រាស្រ័យទាក់ទង សាមគ្គីភាព ការធ្វើការ SUL ជាក្រុម … ភាពជាពលរដ្ឋ និងការទទួលខុសការផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងការដឹកនាំតាមរយៈការងារស្ម័គ្រចិត្ត និងបានបង្កើនការចូលរួមរបស់យុវជន នៅលើឆាកអន្តរជាតិ តាមរយៈ កម្មវិធីបណ្តុះបណ្តាល និងការប្រកួតប្រជែងផ្សេងៗ។
វិស័យកីឡា៖ ក្រសួងបានអនុវត្តគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និង បន្តការធ្វើកំណែទម្រង់លើការងារអប់រំកាយ និងកីឡានេះ ដោយផ្តោតលើអភិវឌ្ឍក្របខណ្ឌ ច្បាប់ និងគតិយុត្តិការអភិវឌ្ឍកីឡាកម្រិតខ្ពស់ការអភិវឌ្ឍកីឡាសម្រាប់ទាំងអស់គ្នាអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡានៅគ្រប់គ្រឹះស្ថានសិក្សានិងសហគមន៍, ការអភិរក្សនិងអភិវឌ្ឍកីឡា គ្រប់ប្រភេទ ដោយលទ្ធផលនៃការប្រកួតកីឡាជាលក្ខណៈជើងឯក និងលក្ខណៈហ្គេមពី អន្តរជាតិ រយៈពេល៥ឆ្នាំកន្លងមក កម្ពុជាទទួលបានមេដាយសរុបចំនួន
៤៥២ ក្នុងនោះ មេដាយមាស ១១២ ប្រាក់ ១១៦ និងសំរឹទ្ធិ ២២៤។
ទិសដៅការងារបន្ត
ក្រសួងបន្តលើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា ដោយបន្តជំរុញការអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និង មនសិការស្នេហាជាតិ និងមនុស្សជាតិ ជាពិសេសស្របតាមតម្រូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបន្ត លើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសទទួលបាន ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងការអភិវឌ្ឍសមត្ថភាពបុគ្គល និងសមត្ថភាពស្ថាប័ន។
IV. សម្គាល់
ក្នុងបរិបទនៃជំងឺកូវីដ១៩ គ្រឹះស្ថានសិក្សា ត្រូវបានផ្អាកការសិក្សាជាបន្តបន្ទាប់ ក្នុងនោះក្រសួង បានដាក់ចេញនូវយុទ្ធសាស្ត្របង្រៀនតាមប្រព័ន្ធចម្រុះ ដែលយុទ្ធសាស្ត្រនេះ បានធ្វើឱ្យគ្រូបង្រៀន ក៏ ដូចជាសិស្សានុសិស្សខិតខំរៀនសូត្រ និងមានការយល់ដឹងផ្នែកបច្ចេកវិទ្យាបន្ថែម ធ្វើឱ្យកម្ពុជាបានដើរ ទៅមុខ ១០ឆ្នាំមុនកាលកំណត់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ។ ហេតុនេះ ក្រសួងបន្តលើក កម្ពស់ការអប់រំប្រព័ន្ធឌីជីថលនេះ ដោយកែលម្អវេទិកាឌីជីថលដែលមានស្រាប់ និងការបង្កើត មជ្ឈមណ្ឌលអប់រំឌីជីថល និងពីចម្ងាយ, ផលិតវីដេអូបង្រៀនសម្រាប់មុខវិជ្ជាគោល និងសម្រាប់ថ្នាក់ ប្រឡង ព្រមទាំងផ្សព្វផ្សាយលើវេទិកាឌីជីថល, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការរៀន និង បង្រៀន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន៕
ដោយ ៖ សុខ ខេមរា