ព្រះវិហារ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលមានដូចជា៖ ចាន ឆ្នាំង ស្លាប ព្រា វែកបាយ វែកសម្ល ចំនួន៥០០០ឈុត ត្រូវបានគណៈ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនប្រជាពលរដ្ឋ ភៀសសឹក នៅតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដេីម ស្រុកគូលែន ខេត្តព្រះវិហារ ។
ពិធីប្រគល់ និងទទួលអំណោយនេះ នៅ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង :អភិបាលរាជធានីភ្នំពេញ និង លោក គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ នៅវត្តពោធិ៍៥០០០ដេីម ស្រុក គូលែន ខេត្តព្រះវិហារ ។
លោក គីម រិទ្ធី ក៏បានអរគុណចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នីហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភ សម្ភារៈផ្ទះបាយចាំបាច់ ដូចជា,ចាន,វែក,ស្លាព្រា,ឆ្នាំង ចំនួន៥០០០ឈុត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដោយក្នុងមួយឈុតមានឆ្នាំងបាយ១ ឆ្នាំសម្ល១,ចានសម្លធំ១ ,ចានបាយ៥ ស្លាបព្រា៥,វែកបាយ និងវែកសម្ល ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារក៏បានថ្លែងនូវការអរគុណចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់តាំង លោក ឯក ឃុនដឿន ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ។
លោក ឯក ឃុនដឿន ក្នុងឱកាសនោះដែរ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពី លោក ឃួង ស្រេង ក៏បានអរគុណ ដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដីពីសៀមរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់មានសុខភាពល្អ ឈ្នះអស់មាសត្រូវ ។
សូមបញ្ជាក់ថា៖ ទន្ទឹមនិងការនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដឹកជញ្ជួនស្បៀងអាហារ គ្រឿងឧប ភោគ បរិភោគ សម្ភារៈប្រើប្រាស់ ម៉ូតូ និងថវិការបស់សប្បុ រសជននានាផ្ដល់ជូនដល់មណ្ឌលសុខភាពគូលែន ,កងពលធំអន្តរាគមន៍លេខ៣ចំនួន៣ដងជាប់ៗ គ្នាផងដែរ៕.

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច