ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៨ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនកូនបង្កើតដែលវាយឪពុករបស់ខ្លួនបានហើយ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០ ២២ ត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២ ០២២ វេលាម៉ោង២២ និង៣៥នាទីត្រង់ចំណុចក្រុម ទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ក្នុងគ្រួសារ)ទាក់ទងទៅនឹងជនរងគ្រោះ(ដែក ស្បែង )មួយបានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ាញ់ មាន ភេទប្រុ ស អាយុ៣៣ឆ្នាំ រស់ នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយដែកស្បែង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ម៉ុក ម៉ាញ់ ភេទប្រុ ស អាយុ៧១ឆ្នាំ រស់នៅចំណុចកើតហេតុ ត្រូវជាឪពុក បង្កើត(ជរាពិការភាព) ចំនួន០១ដែកស្បែងចំលើក្បាលខាងឆ្វេងបណ្តាលឱ្យរងរបួស ដែលករណីនេះសមត្ថកិច្ចអះអាងថា ដោយសារតែកូនបង្កើតរូបនេះស្រវឹងស្រា។
ក្រោយពីពេលកើតហេតុគ្រួសារជនរងគ្រោះបាន រាយការណ៍មកសមត្ថកិច្ចនគរបាល ហេីយស្របតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានចុះធ្វើការស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាញ់ មាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី