ខេត្តបាត់ដំបង ៖ មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី អនុវត្តដីកាតុលាការខេត្តបាត់ដំបង ចាប់ឃាត់ខ្លួន។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៨ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ វេលាម៉ោង ០៩និង៣០នាទី នៅវាលស្រែចំណុចក្រុមទី០២ ភូមិមោងឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សគឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៨៩ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ របស់លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ គង់ នន់ ហៅនុ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិរលួស ឃុំមោងស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២២។
បច្ចុប្បន្នជនត្រូវចោទ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕
ដោយ៖សហការី