ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីក្រុងពាលីសែនព្រេនបួងសួងសុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី លើគម្រោងកែលម្អច្រាំងស្ទឹងសែន ឲ្យមានសោភ័ណ្ឌភាពកាន់តែល្អប្រសើរ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនេះលោកអភិបាលខេត្តមានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹងមានការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តដូចនេះហើយសំណង់កែលម្អច្រាំងស្ទឹងសែន នេះត្រូវធ្វើយ៉ាងណាស្ថាបនាឲ្យបានរួចរាល់មុនពិធីបុណ្យមកដល់ ដើម្បីងាយស្រួលដល់ក្រុមការងាររដ្ឋបាលខេត្តចុះត្រួតពិនិត្យបន្ថែមទៀតនឹងធ្វើការរៀបចំកែលម្អសោភ័ណ្ឌភាពឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។
សូមបញ្ជាក់ថាសំណង់កែលម្អច្រាំងស្ទឹងសែន មានបណ្ដោយ ១៧៣ ម៉ែត្រ និងទទឹង ៣ម៉ែត្រ ដោយចាក់បេតុង ក្រាលការ៉ូឡា និងលាតសន្ធឹងតាមបណ្ដោយសួនច្បារមាត់ស្ទឹងសែនរហូតដល់វេទិកាអុំទូក៕
ដោយ៖ មុន្នី