ព័ត៌មានទាន់ហេតុការណ៍៖

Bayern Munich យល់ព្រមលក់ខ្សែការពារ Tanguy Nianzou ទៅក្លិប Sevilla ក្នុងតម្លៃ១៦លានអឺរ៉ូ

ចែករំលែក៖

ខ្សែការពារ Tanguy Nianzou របស់ក្លិប Bayern Munich បានចូលរួមជាមួយក្រុម Sevilla នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ នេះបើយោងតាមក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហា

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្លាស់ប្តូរនេះមិនត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Sevilla បានយល់ព្រមបង់ប្រាក់១៦លានអឺរ៉ូ (១៦.២៧លានដុល្លារអាមេរិក) សម្រាប់កីឡាករសញ្ជាតិបារាំងវ័យ២០ឆ្នាំរូបនេះ

ការផ្ទេរនេះរួមបញ្ចូលទាំងជម្រើសមួយសម្រាប់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ក្នុងការនាំយក Nianzou ត្រឡប់ទៅទីក្រុង Munich វិញផងដែរ

លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លិBayern Munich បានប្រាប់គេហទំព័ររបស់ក្លិបថា “យើងបានចុះហត្ថលេខាលើកីឡាករ Tanguy Nianzou កាលពីពីរឆ្នាំមុន ដោយសារយើងជឿជាក់លើសក្តានុពលដ៏អស្ចារ្យរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នយើងមានខ្សែការពារដ៏ល្អ និងអាចបត់បែនបាន។ វាគឺជាបំណងប្រាថ្នារបស់អ្នកលេងដែលចង់បានពេលវេលាលេបន្ថែមទៀត

លោកបន្តថា យើងចង់ផ្តល់ឱ្យគាត់នូវឱកាសដើម្បីទទួលបានពេលវេលាលេងបន្ថែមទៀតនៅក្នុងដំណាក់កាលនៃអាជីពរបស់គាត់ ហើយនោះជាមូលហេតុដែលយើងបានយល់ព្រមលើការផ្ទេរជាមួយ Sevilla ដែលកំពុងទទួលបានកីឡាករវ័យក្មេងដ៏អស្ចារ្យ និងមានទេពកោសល្យ”។

អាជីពអាជីពរបស់ Nianzou បានចាប់ផ្តើមនៅក្លិបកំណើតរបស់គាត់ Paris St Germain ក្នុងឆ្នាំ២០១៩ នៅពេលដែលគាត់បានលេងក្នុងជ័យជម្នះ ៣ លើក្រុម Montpellier ដែលពេលនោះគាត់មានអាយុទើបតែ១៧ឆ្នាំ។

គាត់បានចូលរួមជាមួយ Bayern Munich ក្នុងខែមិថុនា ឆ្នាំ២០២០ ដោយបង្ហាញខ្លួនបាន២៨ដងក្នុងការប្រកួតទាំងអស់ និងស៊ុតបញ្ចូលទីបានគ្រាប់។ ខ្សែការពារសញ្ជាតិបារាំងរូបនេះគឺជាកីឡាករទីរបស់ Sevilla ក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពី Marcao, Alex Telles និង Isco

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖