ខេត្តឧត្ដរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានអញ្ជេីញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កើនផល- ចិញ្ចឹមសត្វ នៅវរសេនាតូចអន្តរាគមន៍លេខ២៦៤ កងពលតូចអន្តរាគមន៍លេខ៦។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ក៏បានកោតសសេីរដល់អង្គភាព វរសេនាតូចអន្តរាគមន៍លេខ ២៦៤ ដែលបានបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការប្រលងប្រណាំងបង្កបង្កេីនផលរបស់ថ្នាក់លេី ហេីយបន្ទាប់ពីការងារស្នូលកម្លាំងនៅក្នុងអង្គភាពនៅតែបន្តការងារកសាងបង្កបង្កេីនផលដេីម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសេីរ និងជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកំរិតបន្ថែមទៀត។
ទន្ទឹមនឹងសមិតផល និងស្នាដៃកសាងនេះ លោក ឧត្ដមសេនីយ៍ឯក មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ទៅតាមដំណាក់កាលនីមួយៗ ទាំងដំណាំដេីម ដំណាំគុម្ព និង ដំណាំយុទ្ធសាស្ត្រយូរអង្វែង ខិតខំកសាងផ្ទះស្នាក់នៅរបស់កងទ័ព ដើម្បីធានានិងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ស្របតាមផែនការប្រលងប្រណាំង ជាពិសេសដើម្បីអភិវឌ្ឍ អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខគួជាទីមោទនៈ៕
ដោយ៖សហការី