ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន តែងតាំងនាយនគរបាលជាតិ៥រូប ជាអគ្គស្នងការរងនគរបាលជាតិ និងផ្លាស់ប្ដូរនាយនគរបាលប្រធាននាយកដ្ឋាន២រូប !

ចែករំលែក៖

ភ្នំពេញ ៖ បើតាមអនុក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង នាយនគរបាលជាន់ខ្ពស់ ចំនួន៥រូប ជាអគ្គស្នងការរងនគរបាលជាតិ និងផ្លាស់ប្ដូរប្រធាននាយកដ្ឋានចំនួន២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

សូមបញ្ជាក់ថា, នាយនគរបាលជាន់ខ្ពស់ត្រូវបានតែងតាំង និងផ្លាស់ប្ដូរតួនាទីនោះរួមមាន៖

-ទី១៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទៅជាអគ្គស្នងការរងនគរបាលជ ាតិ

-ទី២៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ

-ទី៣៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ទៅជាអគ្គស្នងការរងនគរបាលជាតិ

-ទី៤៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ

-ទី៥៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ ។

ដោយឡែកប្រធាននាយកដ្ឋានចំនួន២រូបរួមមាន : 

-ទី៦៖ លោកស្រីឧត្តម សេនីយ៍ទោ ស៉ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

-ទី៧៖ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្តី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ខាងលើ ត្រូវទទួលបន្ទុក អនុវត្តនrnerifច្ចរៀងៗខ្លួនពីថ្ងៃខ្លះហតទៅ ៕

 

ដោយ ៖ សិលា


ចែករំលែក៖