ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២១​ ខែសីហា​ កើតឡើង​១០​លើក​ ស្លាប់​៣​នាក់​ របួស​ ១៣​នាក់​ !!!

ចែករំលែក៖

  ​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ចំនួន​៣​នាក់​ របួសធ្ងន់​ ៧​នាក់​ (​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ 

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៦​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១០​លើក​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​។ 

គួរជម្រាបដែរថា​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះដែរ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បានបញ្ជាក់ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​​ថា៖ ចំនួន​គោលដៅ​សរុប​ ១១៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.៦៣៥​គ្រឿង​ ម៉ូតូ​ចំនួន​ ១.៥៦៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ១៥១​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១២៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕

ដោយ៖ស​ តារា​(រូបភាព៖ឯកសារ)


ចែករំលែក៖