ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌសែនសុខចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់ចាស់ជរា ស្ត្រីមេម៉ាយនិងជនពិការ៥០គ្រួសារ សរុប៣០៥គ្រួសារ​

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ ២០២២នេះ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានចុះសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ចាស់ជរា១០០គ្រួសារ  ស្ត្រីមេម៉ាយ៥០គ្រួសារ​ ជនពិការ៥០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០៥គ្រួសារ សរុបចំនួន៣០៥គ្រួសារ​ មកពីសង្កាត់ចំនួន៦ក្នុងខណ្ឌសែនសុខ ។ 

   នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា​ បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូរពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​ ជាពិសេសការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​នោះឡេីយ​ ពោល“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡើយ“ ។​

ជាមួយគ្នានេះដែរលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ និងការហូបចុក​ ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយចូលរួមអនុវត្តវិធានការ ៣ការពារ​ និង៣កុំ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន​បំផុត។ 

    អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ មានទឹកសុីអុីវ ទឹកត្រី មី ទឹកសុទ្ធ ម៉ាស់ ជែលលាងដៃ និងថវិកាចំនួន២មុឺនរៀល ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖