ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺអុតស្វាឆ្លងរាលដាលដល់៥០រដ្ឋក្នុងទឹកដីអាមេរិក

ចែករំលែក៖

តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន៥០ក្នុងទឹកដីអាមេរិក។
រដ្ឋ Wyoming គឺជារដ្ឋទី៥០ ដែលបានរកឃើញករណីកើតជំងឺអុតស្វា ក្រោយពេលរដ្ឋនេះបានរកឃើញករណីឆ្លងម្នាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះមិនឆ្លងរាលដាលខ្លាំងដូចជាកូវីដ-១៩នោះឡើយ។
បច្ចុប្បន្នអាមេរិកគឺជាប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេបង្អស់នៅលើពិភពលោកដោយមានករណីកើតជំងឺនេះដល់ទៅ១៥.៤៣៣នាក់។ រដ្ឋញូវ
យ៉កមានករណីឆ្លងច្រើនជាងគេ ដោយមានករណីកើតអុតស្វាកើនឡើងដល់ទៅ៣០០០ពាន់នាក់ បន្ទាប់មកគឺរដ្ឋ California, Florida, Texas និង Georgia។
ក្រសួងសុខាភិបាលនិងទេសចរណ៍អាមេរិកបានប្រកាសថា ជំងឺអុតស្វា គឺជាស្ថានភាពអាសន្នសុខាភិបាលសាធារណៈ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន បច្ចុប្បន្នកំពុងតែឡើងគម្រោងផលិតវ៉ាក់សាំងជំងឺអុតស្វា ប្រមាណ ១,៨លានដូសចាប់ពីសប្តាហ៍នេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ BBC


ចែករំលែក៖