ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​បាត់ដំបង​ នាំខ្លួនម្ចាស់ផ្ទះមកធ្វើកិច្ចសន្យាបញ្ឈប់ការ លេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍បន្តទៀត

ចែករំលែក៖

​ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ករណី “លេងល្បែងស៊ីសងខុសច្បាប់” ​ដោយមានលេងល្បែងជល់មាន់តាមទូរទស្សន៍នៅផ្ទះជួល ឈ្មោះ វី រិទ្ធលីទីង ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ​ក្រោយប្រជាពលរដ្ឋ​រាយការណ៍មកកាន់សមត្ថកិច្ច។

របាយការណ៍​ដដែល​បន្តថា​ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង ១១​ និង៤៨នាទីព្រឹក​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២២​ បានទទួលព័ត៌មានពីករណីខាងលើ ចុះទៅត្រួតពិនិត្យទីតាំងជាក់ស្ដែងដែលស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ក្រោយលោកវរសេនីយ៍ត្រី រួម ស៊ីនាថ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់វិល ចុះដល់កន្លែងកើតហេតុ ក៏បាននាំខ្លួនម្ចាស់ផ្ទះមកធ្វើ កិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍បន្តទៀត៕

ដោយ​៖សហការី​


ចែករំលែក៖