ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានណែនាំ ឲ្យអភិបាលរងខណ្ឌដែលទើបតែងតាំងថ្មីត្រូវ បម្រើសេវា ជូន ប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព ដើម្បី បង្កើនល្បឿន ការផ្ដល់សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ជាពិសេស បំពេញ ភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋ ឱ្យបានតាមសេចក្តីត្រូវការ ។
លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានណែនាំដូច្នេះនៅក្នុពិធី ប្រកាស ចូលកាន់ មុខតំណែង អភិបាលរង នៃ គណៈ អភិបាលខណ្ឌ និងនាយក រដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់ រដ្ឋបាល ខណ្ឌ នានាក្នុងរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នេះ ក្រោម អធិបតីភាព លោក ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបង្កើនចំនួនអភិបាលរងខណ្ឌ បន្ថែមនាពេលនេះ គឺពិត ជាមាន អត្ថប្រយោជន៍ សំខាន់ ណាស់ ដើម្បី បង្កើន ប្រសិទ្ធភាព បម្រើសេវា សាធារណៈជូន ប្រជាពលរដ្ឋ ឱ្យបាន ទាន់ពេលវេលា និង កាន់តែ ល្អប្រសើរ ទៅតាម សេចក្ដីត្រូវការរបស់ ប្រជាពល រដ្ឋ រួមទាំង ការជីក ប្រឡាយ ធ្វើលូ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈ នានា ជូន ប្រជាពលរដ្ឋ បាន កាន់តែ សកម្ម លឿន រហ័ស និង ប្រកបដោយ គុណភាព ។
លោកបន្តថា៖ ការបង្កើនប្រសិទ្ធភាព ការងារ នេះ គឺជា បំណងប្រាថ្នា ចាំបាច់ របស់ រាជរដ្ឋាភិបាល ដើម្បី ឆ្លើយតប ទៅនឹង តម្រូវ ការចាំបាច់ បំផុត របស់ ប្រទេស ស៊ី វិល័យ ខណៈដែល បច្ចុប្បន្ននេះ ប្រជាជន កម្ពុជា មាន ភាព ស៊ីវិល័យ ច្រើន សម្រាប់ ការរស់នៅ ប្រចាំថ្ងៃ ដោយឡែក ក្នុង រាជធានី ភ្នំពេញ ក៏ កាន់ តែមាន ភាពស៊ី វិល័យ ផងដែរ ទាំងការរស់នៅ និង ការប្រើប្រាស់ ប្រព័ន្ធ បច្ចេកវិទ្យា ។ តម្រូវការក៏កាន់តែមានភាពឈានឡើង ដូច្នេះ ការបម្រើ សេវា គ្រប់សព្វ បែបយ៉ាង ក្នុង រាជធានី ភ្នំពេញ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ក៏ដូចជា រដ្ឋបាល ខណ្ឌ ត្រូវតែ បង្កើនល្បឿន និង ប្រសិទ្ធភាព ព្រមទាំង ប្រសិទ្ធផល ឱ្យបានល្អប្រសើរ បន្ថែមទៀត ។
លោក ឃួ ង ស្រេង អភិបាល រាជធានីភ្នំពេញក៏បានណែនាំដល់រដ្ឋបាល រាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌនិងចៅសង្កាត់ទាំងអស់ គឺ បន្ត ខិតខំប្រឹងប្រែង និង ត្រៀមលក្ខណៈ ដើម្បី បំពេញបន្ថែម នូវ សេវាសាធារណៈ ជូន ប្រជាពលរដ្ឋ តាម ប្រព័ន្ធ អនឡាញ ដើម្បី ធ្វើការ អភិវឌ្ឍ សេវា ផ្ដល់ សេវាជូន ប្រជាពលរដ្ឋ ឱ្យ កាន់តែ ទំនើប ជឿនលឿន និង មានភាពងាយស្រួល បំផុត ។
សូមបញ្ជាក់ថា នៅក្នុង ពិធី ប្រកាស ចូលកាន់ មុខតំណែង អភិបាលរង នៃ គណៈ អភិបាលខណ្ឌ នាយក រដ្ឋបាល នៅក្នុង រចនាសម្ព័ន្ធ របស់ រដ្ឋបាល ខណ្ឌ នានា ក្នុង រា ធានី ភ្នំពេញ នា ព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នេះ រួមមាន ការផ្ទេរ ភារកិច្ច មន្ត្រីរាជការ ចំនួន១២ រូប ជា អភិបាលរងខណ្ឌ តែងតាំង មន្ត្រីរាជការ ចំនួន ៣៦ រូប ជាអភិបាលរងខណ្ឌ ផ្ទេរ អភិបាលរងខណ្ឌចំនួន៥ រូប ទៅបំរើ ការងារ នៅរដ្ឋបាលរាជធានី ភ្នំពេញ និង តែងតាំង ប្រគល់ភារកិច្ចដល់មន្ត្រីរាជការ ចំនួន ១០ រូបជានាយករដ្ឋបាល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៅរាជធានី ភ្នំពេញ ៕
ដោយ ៖ សំរិត