ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃព្រហស្បតិ៍​ទី២៥ ខែសីហា ឆ្នាំ២០២២​នេះ​ បានឱ្យដឹងថា៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី​២៥​ ខែសីហា​នេះ​ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក៏បានបញ្ជាក់ពីបេក្ខជនចំនួន ៥២៧រូប បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បើតាម គ.ជ.ប ដំណើរការប្រឡងបានប្រព្រឹត្តទៅជាពីរក្រុម ដោយមួយក្រុមមានខេត្ត ចំនួន ១៣ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ និងមួយក្រុមទៀតដែលមានរាជធានី ខេត្ត ចំនួន ១២ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ សរុបជាលទ្ធផល បេក្ខជនចំនួន ៥២៧រូប បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បន្ថែមពីនេះ​ គ.ជ.ប ក៏បានបញ្ជាក់ ឈ្មោះបេក្ខជនដែលបានប្រឡងជាប់ នឹងមានបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងមានបង្ហោះតាមគេហទំព័រ គ.ជ.ប៕

ដោយ​៖សហការី​


ចែករំលែក៖