ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​គោ​របស់​ពលរដ្ឋថៃ​០១​ក្បាល​ ដើរ​ស៊ី​ស្មៅ​ជាន់​មីន​ផ្ទុះខ្ទេចសាច់ ងាប់​នៅ​ក្បែរ​ព្រំដែន​

ចែករំលែក៖

     ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឱ្យ​​ដឹង​ថា៖​ មាន​ហេតុការណ៍​ផ្ទុះ​មីន​កក្រើក​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដោយសារ​តែ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ថៃ​០១​ក្បាល​ ក្នុង​ចំណោម​គោ​០១​ហ្វូង​ដើរ​ស៊ី​ស្មៅ​ជាន់​មីន​ បណ្តាល​ឱ្យ​​ផ្ទុះ​ខ្ទេច​សាច់។ 

ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នា​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​ ភូមិ​ល្បើក​ស្វាយ​ ឃុំ​/​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​(​ខាង​កម្ពុជា​)​ ទល់មុខ​ភូមិ​ណ​ង​យ៉ា​កែវ​ ឃុំ​/​ស្រុក​ឃោ​គ​ស៊ូ​ង​ ខេត្ត​ស្រះ​កែវ​ (​ខាង​ថៃ​)​ ។​

លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​សត្វ​គោ​របស់​ពលរដ្ឋ​ថៃ​១​ហ្វូង​ ដើរ​ស៊ី​ស្មៅ​នៅ​ជិត​ព្រំដែន​ ក្នុងភូមិ​សាស្ត្រ​ ភូមិ​ល្បើក​ស្វាយ​ ឃុំ​ /​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​(​ខាង​កម្ពុជា​)​ ទល់មុខ​ភូមិ​ណ​ង​យ៉ា​កែវ​ ឃុំ​/​ស្រុក​ឃោ​គ​ស៊ូ​ង​ ខេត្ត​ស្រះ​កែវ​ (​ខាង​ថៃ​)​ ។​ លុះ​នៅ​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល​ បាន​ដើរ​ជាន់​ផ្ទុះ​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ខ្ទេច​ខ្លួន​០១​ក្បាល​ និង​គោ​ផ្សេង​ទៀត​បាន​ផ្អើល​រត់​ចេញ​ក្រៅ​ចំការ​អស់​ ។​

​ករណី​នេះ​ កម្លាំង​សមត្ថកិច្ច​ និង​ម្ចាស់​គោ​មិន​អាច​ចូល​ដល់​ចំណុច​កើតហេតុ​បាន​ឡើយ​ ព្រោះ​កន្លែង​ ជា​តំបន់​ចម្ការ​មីន​(​រ៉​ប​បន្ទាត់​ព្រំដែន​)​ ៕

ដោយ​៖សហការី​


ចែករំលែក៖