ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥៣​នាក់​ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែសីហា! ​

ចែករំលែក៖

  ​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៥៣​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥៣​នាក់​រួម​មាន​៖​ ករណី​ជួញដូរ​ ១០​ករណី​ ឃាត់មនុស្សចំនួន​ ១៨​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ​ឃាត់មនុស្សចំនួន​ ២​នាក់​ ,ចាត់ចែង​ សម្រួល​ ១​ករណី​ ឃាត់មនុស្សចំនួន​​ ២​នាក់​ ,បើកបរ​ក្រោម​ឥ​ល្ឋ​ពល​ ១​ករណី​ ឃាត់មនុស្សចំនួន​ ២​នាក់​ និងប្រើប្រាស់​ ៤​ករណី​ ​ឃាត់មនុស្សចំនួន​ ២៩​នាក់​(​ស្រី​ ១​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៥​ ខែសីហា​ រួម​មាន​ ៖​មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​​ ៩៨,៥៣​ក្រាម​ និង​៦​កញ្ចប់​តូច​ ។​

ជាលទ្ធផលក្នុងប្រតិបត្តិការ​​ខាងលើនេះ​ បាន​ចូលរួម​បង្ក្រាបមានដូចខាងក្រោម​៖​ 

​១/ កម្លាំងនគរបាលខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ករណី​រក្សា​ទុក​ ១​ករណី​ ឃាត់មនុស្សម្នាក់​ ,​​ ករណី​ប្រើប្រាស់​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ ស្រី​ម្នាក់​​ ចាប់​យកថ្នាំញៀន​​(ម៉ាទឹកកក​)ស្មេីនិង​​ ៣,៩៣​ក្រាម​។​ 

២​ /​ កម្លាំងនគរបាលខេត្ត​កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ ,ប្រើប្រាស់​ ១​ករណី​ ឃាត់មនុស្ស​ ១៦​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ឃាត់មនុស្សម្នាក់​​ ចាប់​យកថ្នាំញៀន​​ (ម៉ាទឹកកក​)ស្មេីនិង​ ៤៧,៧៤​ក្រាម​។​ 

៣​ /​ កម្លាំងនគរបាលខេត្ត​កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​,​ ចាត់ចែង​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ ,បើកបរ​ក្រោម​ឥ​ល្ឋ​ពល​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ និង​ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​។​ 

៤​ /​ កម្លាំងនគរបាលខេត្ត​កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​ និងចាប់​យកថ្នាំញៀន​(ម៉ាទឹកកក​)ស្មេីនិង​ ២០,០​ក្រាម​។​ 

៥​ /​ កម្លាំងនគរបាលខេត្ត​កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​ ចាប់​យក​ថ្នាំញៀន​(ម៉ាទឹកកក​) ៤​កញ្ចប់​តូច​។​ 

៦​ /​ កម្លាំងនគរបាលខេត្ត​ក្រចេះ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​ ចាប់​យក​ថ្នាំញៀន​(ម៉ាទឹកកក​)១​កញ្ចប់​តូច​។​ 

៧​ /​ កម្លាំងនគរបាលខេត្ត​មណ្ឌលគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់មនុស្ស​ ៤​នាក់​ ចាប់​យក​ថ្នាំញៀន​(ម៉ាទឹកកក​) ០,៨៨​ក្រាម​។​ 

៨​ /​ កម្លាំងនគរបាលខេត្ត​ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ ចាប់​យកថ្នាំញៀន​(ម៉ាទឹកកក​)​​ ១​កញ្ចប់​តូច​។​ 

៩​ /​ កម្លាំងនគរបាលខេត្ត​ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​ ចាប់​ថ្នាំញៀន​(ម៉ាទឹកកក​)​ស្មេីនិង​ ១៥,១៦​ក្រាម​។​ 

១០​ /​ កម្លាំងនគរបាលខេត្ត​ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ស្រ្តី​ម្នាក់​​ ចាប់​យកថ្នាំញៀន​(ម៉ាទឹកកក​)ស្មេីនិង​​ ៥,២៧​ក្រាម​។​ 

១១​ /​ កម្លាំងនគរបាលខេត្ត​សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​១០​នាក់​។​ 

១២​ /​ កម្លាំងនគរបាលខេត្ត​ព្រះសីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​ ចាប់​ថ្នាំញៀន​(ម៉ាទឹកកក​)​ស្មេីនិង​​ ០,១៤​ក្រាម​៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖