ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហា ឆ្នាំ២០២២នេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហានេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៣នាក់ របួសធ្ងន់ ៩នាក់ (ស្រី២នាក់) របួសស្រាល ២នាក់។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះដែរ បង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន១៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ