ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​​ ៖​ រូបថតទាំងនេះ​ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​នៅព្រឹកថ្ងៃ​សុក្រ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ សូមអរគុណចំពោះបងប្អូនដែលបានផ្តល់​រូបថតមកឱ្យខ្ញុំរយៈmessenger Facebook ។

រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថាថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត?។​ លើកនេះមានរូបថត៤សន្លឹកដែលខ្ញុំគិតថាថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺកន្លែង​ និងពេលវេលា។

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ខ្ញុំសង្ស័យ៥កន្លែងឬ៥ប្រទេសគឺ៖

*១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)​ ទាំងពីរលើក១៩៨៨.១៩៨៩និងការប្រជុំរៀបចំសមាសភាពSNC1991នៅ

ឥណ្ឌូណេសុី។

*២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩​ នៅប្រទេសបារាំង។

*៣.ការប្រជុំបង្កើតSNCនៅតូក្យូប្រទេសជប៉ុន១៩៩០។

*៤.ការប្រជុំSNCនៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ១៩៩១។

*៥.ការប្រជុំSNCនៅប៉េកាំងប្រទេសចិន​១៩៩១។

បន្ថែមពីនេះ​ សម្ដេច​តេជោ​ មានប្រសាសន៍​ថា៖​ ខ្ញុំសូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះ​ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖