Liverpool និង Rangers នឹងជួបគ្នាក្នុងវគ្គចែកពូល Champions League ខណៈដែល Erling Haaland របស់ Manchester City នឹងត្រូវជួបជាមួយក្លិបចាស់ Borussia Dortmund។
ម្ចាស់ជើងឯកស្កុតឡេន Celtic ស្ថិតក្នុងពូលដូចគ្នាជាមួយក្រុមម្ចាស់ជើងឯក Real Madrid ហើយ Chelsea ប៉ះ AC Milan។ ក្រុម Eintracht Frankfurt ដែលកំពុងបង្ហាញខ្លួនជាក្រុមដំបូងគឺស្ថិតក្នុងក្រុមដូចគ្នានឹង Tottenham។ ក្រុម Bayern Munich, Barcelona និង Inter Milan ត្រូវបានចាប់ក្នុងពូលដូចគ្នា។
Rangers ស្ថិតក្នុងវគ្គចែកពូលជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំបន្ទាប់ពីបានយកឈ្នះ PSV Eindhoven ហើយក្លិបស្កុតឡេនមួយនេះត្រូវប្រឈមមុខនឹងការប្រកួតក្នុងពូល A ចំនួន២ប្រកួតទល់នឹងក្រុមម្ចាស់ជើងឯកអឺរ៉ុបចំនួន៦សម័យកាល Liverpool ខណៈដែល Ajax និង Napoli ជាក្រុមដែលនៅសល់ក្នុងពូល A ដែរ។
ក៏ដូចជាក្រុម Real Madrid ដែលជាម្ចាស់ជើងឯក១៤សម័យកាល Celtic ក៏ត្រូវប្រឈមមុខនឹងក្រុម RB Leipzig និង Shakhtar Donetsk របស់អ៊ុយក្រែន ដែលកំពុងលេងក្នុងទឹកដីនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងពូល F ។
ក្រុមTottenham នឹងមានទំនុកចិត្តក្នុងការធ្វើឱ្យមានការវិវឌ្ឍន៍បន្ទាប់ពីត្រូវបានចាប់ក្នុងពូលដូចគ្នាជាមួយ Eintracht Frankfurt ដែលជាម្ចាស់ជើងឯក Europa League កាលពីរដូវកាលមុន ដោយមាន Sporting Lisbon និង Marseille ។
ទោះបីជាក្រុមដែលឈ្នះ២សម័យកាល Chelsea ប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញចំនួន២ទល់នឹង AC Milan ក៏ដោយ ក៏ក្រុមរបស់លោក Thomas Tuchel នឹងសង្ឃឹមថានឹងអាចឈានទៅវគ្គបន្តក្នុងពូល E ដែលរួមមានក្រុម RB Salzburg និង Dinamo Zagreb ផងដែរ។
Sevilla និង Copenhagen ក៏ត្រូវប៉ះ Manchester City ក្នុងពូល G ដែរ ខណៈដែលមានការប្រកួត២រវាង Paris St-Germain និង Juventus ក្នុងពូល E។ ប៉ុន្តែក្លិបមួយក្នុងចំណោម Bayern Munich, Barcelona និង Inter Milan នឹងខកខានក្នុងពូល C។ ក្លិបទាំង៣បានគ្រងតំណែងជើងឯកអឺរ៉ុបចំនួន១៤សរុបទាំងអស់។
ក្លិបក្នុងក្របខ័ណ្ឌ Premier League ដែលបានលេងនៅក្របខ័ណ្ឌ Champions League ទាំងអស់នឹងមានសុទិដ្ឋិនិយមចំពោះឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គបន្ត ប៉ុន្តែនៅតែមានភាពទាក់ទាញជាច្រើនដែលត្រូវបានបញ្ចប់នៅក្នុងការចាប់ឆ្នោតសម្រាប់វគ្គចែកពូល។ ការលេចធ្លោគឺស្ថិតនៅក្នុងពូល A ដែលក្រុមចុងក្រោយដែលចាញ់កាលពីរដូវកាលមុន Liverpool នឹងត្រូវជួបជាមួយក្រុម Rangers នៅ Anfield ខណៈដែលក្រុមចុងក្រោយនឹងវិលទៅកាន់វគ្គ Champions League វិញបន្ទាប់ពីអវត្តមានជាងមួយទសវត្សរ៍។
ការប្រកួតនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា។ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Ataturk Olympic Stadium ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមដែលត្រូវប៉ះគ្នាក្នុងពូលនីមួយៗនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ៖
ពូល A៖ Ajax, Liverpool, Napoli, Rangers
ពូល B៖ Porto, Atletico Madrid, Bayer Leverkusen, Club Bruges
ពូល C៖ Bayern Munich, Barcelona, Inter Milan, Viktoria Plzen
ពូល D៖ Eintracht Frankfurt, Tottenham, Sporting Lisbon, Marseille
ពូល E៖ AC Milan, Chelsea, RB Salzburg, Dinamo Zagreb
ពូល F៖ Real Madrid, RB Leipzig, Shakhtar Donetsk, Celtic
ពូល G៖ Manchester City, Sevilla, Borussia Dortmund, FC Copenhagen
ពូល H៖ Paris St-Germain, Juventus, Benfica, Maccabi Haifa ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)