ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ និង៣នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា។

    យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២២នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបុកគ្នាបណ្តាលឱ្យមានមុនស្សម្នាក់ស្លាប់និង៣នាក់ទៀតបានរងរបួសធ្ងន់ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ នៅត្រង់ចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៥ខែសីហាឆ្នាំ២០២២។

    នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ១S- ៧៨៨៤បើកបរដោយឈ្មោះ នាក់ ម៉ាក់ភេទប្រុស អាយុ៥១ឆ្នាំ(រងរបួសធ្ងន់)ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តតាកែវ។

    ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ១P-១៣១២ដោយមានដឹកកូនម្នាក់ពីមុខឈ្មោះ ហួន ម៉ៃ ភេទប្រុស អាយុ៧ឆ្នាំ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ១P-១៣១២ បើកបរដោយឈ្មោះ នី ថេង ភេទប្រុស អាយុ២៥ឆ្នាំ ដោយមានឌុបប្រពន្ធពីក្រោយឈ្មោះ ឆេង សម្ផស្ស  អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអូរចារ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺខណៈនោះស្រាប់តែម៉ូតូទាំងពីរគ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់តែម្តង។

   ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តតាកែវតែដោយសារជនរងគ្រោះឈ្មោះនាក់ ម៉ាក់ មានសភាពធ្ងន់ធ្ងរពេកក៏ស្លាប់ទៅ។

     សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីដោះស្រាយនៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖