ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឯកភ្នំ បង្ក្រាបបទល្មើសនេសាទខុសច្បាប់លើ៤ទីតាំង នៅតំបន់រ៉ាមសារព្រែកទាល់

ចែករំលែក៖

  ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៦​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  សហការជាមួយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ រួមសហការជាមួយកម្លាំងចម្រុះ សរុបចំនួន ២៦នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន ៥គ្រឿង នៅថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ​ បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ០១លើក នៅក្នុងតំបន់រ៉ាមសារព្រែកទាល់។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះបង្ក្រាបចំនួន ០៤ទីតាំង នៅតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ៖ទីតាំងទី១ ត្រង់ចំណុចស្រោងកណ្តៀរវិច បង្ក្រាបសាច់មងចំនួន ៤០០ម៉ែត្រ បង្គោលចំនួន ១៥០ដើម និងក្បាលឡុកចាប់ត្រីចំនួន ០១គ្រឿង។ ទីតាំងទី២ ត្រង់ចំណុចចុងចែងពាក់កន្ទេល បង្ក្រាបសាច់មងចំនួន ៥០០ម៉ែត្រ បង្គោលចំនួន ១០០ដើម និងក្បាលឡុកចាប់ត្រីចំនួន ០១គ្រឿង។

-ទីតាំងទី៣ ត្រង់ចំណុចអាតាំងបៀវ បង្ក្រាបសាច់មងចំនួន ៤០០ម៉ែត្រ បង្គោលចំនួន ៩០ដើម និងក្បាលឡុកចាប់ត្រីចំនួន ០១គ្រឿង។ ទីតាំងទី៤ ត្រង់ចំណុចអាកាប់ បង្ក្រាបសាច់មងចំនួន ៥៥០ម៉ែត្រ បង្គោលចំនួន ១៧០ដើម និងក្បាលឡុកចាប់ត្រីចំនួន ០២គ្រឿង។

បច្ចុប្បន្ន រាល់វត្ថុតាងដែលសមត្ថកិច្ចបង្ក្រាប បានកំពុងរៀបចំបានកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែង ចំណែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ និងបានប្រលែងកូនត្រីចំរុះចំនួន៧០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ៕

ដោយ​៖សហការី​


ចែករំលែក៖