ភ្នំពេញ ៖ ព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចេញដោយប្រមុខរដ្ឋស្តីទី បានត្រាស់បង្គាប់តែងតាំងនាយទាហានជាន់ខ្ពស់ ១រូប នៃក្រសួងការពារជាតិ គឺលោកឧត្តមសេនីយ៍ឯក គឹម រស្មី ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ “រដ្ឋលេខាធិការ” បន្ថែមលើមុខងារបច្ចុប្បន្ន។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ :
មាត្រា១ : តែងតាំង និងផ្ដល់ឋានៈឯកឧត្តម គឹម រស្មី ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារ បច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។
មាត្រា២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា