នៅតំបន់ភាគខាងត្បូងប្រទេសអូស្ត្រាលី តំបន់ Coober Ped បានក្លាយទៅជាស្រុកមួយពិសេសជាងគេនៅលើពិភពលោក ដោយពលរដ្ឋនៅក្នុងស្រុកនោះនាំគ្នារស់នៅក្រោមដី ទាំងផ្សារ ទាំងក្លិប …។
ស្រុកបុរាណត្រូវបានគេចាត់ទុកដូចជា «អាត្លង់ទិក» ត្រូវមហាសមុទ្រលេបបាត់ ហើយទីបំផុតក៏ត្រូវបានរកឃើញក្រោយរយៈពេលជាច្រើនសតវត្សរ៍។ ស្រុកពិសេសនេះមានបិទដោយគ្រាប់ពេជ្រ៧២ពាន់តោននៅគ្រប់ទីកន្លែង គឺជាថ្មមានតម្លៃ តែមិនមានអ្នកណាម្នាក់មើលឃើញនោះឡើយ។
នៅស្រុកនេះមានពលរដ្ឋរស់នៅប្រមាណ៣០០០នាក់ ប៉ុន្តែស្រុកមួយទាំងមូលមិនមានអ្នកណាម្នាក់មើលឃើញនោះឡើយថានៅកន្លែងណា ដោយមិនមានផ្ទះ មនុស្សឬ ផ្សារនៅលើដីនោះឡើយ ។ នៅលើដីមានតែស្លាកសញ្ញាគ្រោះថ្នាក់ប៉ុណ្ណោះ ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសអូស្ត្រាលី។ ស្រុក Coober Pedy បានក្លាយទៅជាស្រុកពិសេសជាងគេនៅលើពិភពលោក ដោយពលរដ្ឋរស់នៅក្នុងស្រុកនេះ គឺរស់នៅក្រោមដីទាំងអស់ ។
ឈ្មោះ Coober Pedy មានប្រភពមកពីភាសាជនជាតិដើម មានន័យថា«រូង រណ្តៅរបស់ជនជាតិស្បែកស» ។ នៅឆ្នាំ១៩១៥ ក្នុងពេលក្រុមអ្នករុករកមាសបានរកឃើញត្បូងថ្ម Opal ឬហៅថាត្បូងភ្នែកឆ្មា ធ្វើឲ្យស្រុកនេះកាន់តែល្បី។ មនុស្សជាច្រើនបាននាំគ្នាមកកាន់ទីនេះ ដើម្បីជីករករ៉ែត្បូង ពេជ្រ បង្កើតឱ្យមានរូង រណ្តៅធំៗនៅក្នុងដី។ អ្នកដែលទៅជីរករ៉ែនោះបានប្រើប្រាស់រណ្តៅ រូងធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ រយៈពេលយ៉ាងយូរមកទីនោះក៏មានអ្នកសាងសង់ផ្ទះនៅក្រោមដីដើម្បីស្នាក់នៅ។ បច្ចុប្បន្ន ស្រុកCoober Pedy បានក្លាយទៅជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុត៕ ដោយ៖ ធីរីណា
រូបថត ៖ doanhnghiepvn.vn