ភ្នំពេញ ៖ សម្ដេចប្រមុខរដ្ឋស្ដីទី តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ ចំនួន ០៥រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ។
ក្នុងនោះព្រះរាជក្រឹត្យ ត្រាស់បង្គាប់
មាត្រា១ : តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា ០៥រូប :
១. លោកស្រី មិន ចណ្ឌីណែត ជារដ្ឋលេខាធិការ ជារដ្ឋលេខាធិការ
២- លោក អន ធាងអាន ជារដ្ឋលេខាធិការ ជារដ្ឋលេខាធិការ
៣. លោក ឈិត សុគន្ទី ជារដ្ឋលេខាធិការ ជារដ្ឋលេខាធិការ
៤. លោក សោម រតនា ជារដ្ឋលេខាធិការ ជារដ្ឋលេខាធិការ
៥. លោក ខាន់ ខុន ជាអនុរដ្ឋលេខាធិការ។
មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ ៕
ដោយ ៖ សិលា