ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គ“សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តន៍ថែទាំសុខភាពបឋមនៅកម្ពុជា”

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នាថ្ងៃ អង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម (ក.ជ.ថ.ស.ប) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គ“សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តន៍ថែទាំសុខភាពបឋមនៅកម្ពុជា” ដែលបានរៀបចំឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ។ 

ក្នុងអង្គសិក្ខាសាលានេះលោកស្រីបានបង្ហាញនូវភាពស្ញប់ស្ញែងជាទីបំផុតដល់ការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ដែលរួមបញ្ជូលទាំងវិស័យសុខាភិបាលផងដែរ។ 

លោកស្រីក៏បានឲ្យដឹងថា សិក្ខាសិលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដើមី្បធ្វើឱ្យសម្រេចបាននូវការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសាកលដើម្បីឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និងសុខភាពឲ្យកាន់តែប្រសើរជាងមុន ៕

ដោយ ៖ សិលា


ចែករំលែក៖