ព័ត៌មានទាន់ហេតុការណ៍៖

អតីត​តារាក្លិប Arsenal លោក Thierry Henry ក្លាយជា​ម្ចាស់​ភាគហ៊ុន​ថ្មីរបស់ក្រុម​អុីតាលី Como

ចែករំលែក៖

លោក Thierry Henry ត្រូវ​បាន​គេ​បង្ហាញ​ថា ​ជា​ម្ចាស់​ភាគហ៊ុន​ថ្មី​របស់​ក្រុម Como នៅលីក​អុីតាលី Serie B វីរបុរសរបស់បារាំង និងក្រុម Arsenal គឺលោក Henry ត្រូវបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយកប្រតិបត្តិ និងអតីតប្រធានក្រុម Chelsea លោក Dennis Wise

ក្រុម Como បាន​ឡើង​ពី​បាល់ទាត់​អាជីព​ទៅ​លេង​ក្នុង​កម្រិតលីកគទីរបស់​អុីតាលី ហើយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​របស់ Henry លោក Cesc Fabregas កាល​ពី​ដើម​ខែ​នេះ។ លោកFabregas វ័យ៣៥ឆ្នាំក៏បានក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្លិបផងដែរ។

លោក Henry បានប្រាប់អ្នកយកព័ត៌មានថា វាជាជំពូកថ្មីមួយនៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំដឹងពីការស្រលាញ់កីឡាបាល់ទាត់នៅទីនេះ។ មនុស្សមកលេងទីក្រុង ប្រជាជននៅប្រទេសបារាំង ឬអេស្ប៉ាញ ពួកគេនិយាយអំពីបឹង ឬភាពស្រស់ស្អាតនៃទីក្រុង ប៉ុន្តែឥឡូវនេះដល់ពេលនិយាយអំពីក្លិ

ក្លិប Como ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនថ្នាំជក់យក្សឥណ្ឌូនេស៊ីឈ្មោះ Djarum និងចុងក្រោយនៅ Serie A ក្នុងឆ្នាំ២០០៣។ បន្ទាប់ពីក្ស័យធនក្នុងឆ្នាំ២០១៦ ក្លិបបានឡើងពីកម្រិតទីហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៣ ក្នុងក្របខ័ណ្ឌ Serie B កាលពីរដូវកាលមុន។

ភាពជាក់លាក់នៃតួនាទីរបស់លោក Henry ជាមួយក្លិបនៅតែមិនច្បាស់លាស់ ដោយលោក Dennis Wise បាននិយាយថា Thierry គឺជាម្ចាស់ភាគហ៊ុន ហើយនោះជាអ្វីដែលខ្ញុំត្រៀមនិយាយ។ យើងចង់យល់ពីបទពិសោធន៍ និងគំនិតរបស់គាត់

ដោយបានចូលនិវត្តន៍ពីការលេងបាល់ទាត់កាលពីឆ្នាំ២០១៥ លោក Henry វ័យ៤៥ឆ្នាំ ឥឡូវនេះជាជំនួយការអ្នកគ្រប់គ្រងក្រុមជម្រើសជាតិបែលហ្ស៊ិក ប៉ុន្តែបាននិយាយថាគាត់នឹងមកតាមដែលខ្ញុំអាចធ្វើបានទៅកាន់ក្លិប Como

ក្លិបក៏បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Patrick Cutrone ពីក្លិWolves កាលពីថ្ងៃអង្គារ ខណៈដែលលោក Wise បានបញ្ជាក់ថា SerieA គឺជាគោលដៅរយៈពេលវែងរបស់ក្លិ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖