ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារចាញ់ការឃោសនារបស់ខឹម វាសនាទើបបណ្តាលឱ្យពលករខ្មែរនៅក្រៅប្រទេសប្រមាណជា១០០០នាក់ឈប់ធ្វើការ រួមជាមួយពលរដ្ឋក្នុងប្រទេសជិត២មុឺននាក់នាំគ្នាទៅជ្រកនៅជើងភ្នំគូលែន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារបញ្ជាក់ថា ដោយសារចាញ់ការឃោសនារបស់ ខឹម វាសនា បានបណ្តាលឱ្យពលករខ្មែរសរុបជាង៥០០នាក់ ក្នុងនោះនៅកូរ៉េខាងត្បួងជាង៤០០នាក់ និងនៅជប៉ុនជាង១០០នាក់ សុខចិត្តបោះបង់ការងារហើយត្រឡប់មកស្រុកវិញ ហើយនិងមាននិស្សិតថ្នាក់បណ្ឌិតម្នាក់ក៏ឈប់រៀនវិលមកស្រុកផងដែរ។

ប្រជាពលរដ្ឋមួយចំនួនដែលគោរព ស្រឡាញ់អាណិតប្រជាពលរដ្ឋបានលើកឡើងថា ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការគិតខុសរបស់បងប្អូន ហើយអ្វីដែលជាបញ្ហាប្រឈមទៀតនោះ គឺធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ បើចង់ត្រឡប់ទៅធ្វើការវិញតើនឹងត្រូវទទួលឧបសគ្គអ្វីខ្លះ?

អ្នកខ្លះនិយាយថា សំណាងដែរដែលខ្ញុំមានប្អូនស្រីជីដូនមួយ និងមិត្តភក្តិ កំពុងធ្វើការនៅជប៉ុន និងកូរ៉េខាងត្បូង មិនបានលង់ចាញ់បោកពូ ស្នា!…

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់អភិបាលខេត្តសៀមរាបលោក ទៀ សីហា ឱ្យត្រៀមមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋដែលចាញ់បោកលោក ខឹម វាសនា ហើយគ្មានលទ្ធភាពត្រលប់ទៅខេត្តរបស់ពួកគេវិញ។

បន្ថែមលើនេះសម្ដេចក៏បញ្ជាឱ្យរៀបចំបាយទឹកជូនអ្នកទាំងនោះផងដែរ និងស្នើដល់លោក ខឹម វាសនា អនុញ្ញាតឱ្យពលរដ្ឋទាំងនោះចេញទៅផ្ទះវិញផង។

សម្ដេចតេជោថ្លែងថា៖ «ខ្ញុំក៏អំពាវនាវឱ្យពលរដ្ឋនាំគ្នាដើរចេញមក មានឡានចាំដឹក ហើយក៏មានបាយជូនផងដែរ»។

សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ៕

ដោយ : សិលា


ចែករំលែក៖