ព័ត៌មានទាន់ហេតុការណ៍៖

PSG ទិញបានខ្សែបម្រើ Ruiz ពីក្លិប Napoli ក្នុងកិច្ចសន្យា៥ឆ្នាំ

ចែករំលែក៖

ក្លិបយក្សរបស់បារាំង Paris St Germain បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាល Fabian Ruiz ពីក្លិបអុីតាលី Napoli ជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិប Ligue 1 បានប្រកាសកាលពីថ្ងៃពុធ។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា PSG បានបង់ថ្លៃដំបូងចំនួន២១.៥លានអឺរ៉ូ (២១.៥៣លានដុល្លារ) ។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួន១៥លើកសម្រាប់ប្រទេសអេស្ប៉ាញចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៩ ហើយថែមទាំងបានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងកាតព្វកិច្ចអន្តរជាតិ។ គាត់រកបាន៧គ្រាប់និងបញ្ជូនបាល់ឱ្យ៥ដងសម្រាប់ក្រុម Napoli ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយបានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Serie A ។

Ruiz គឺជាកីឡាករទី៦របស់ PSG ចាប់តាំងពីរដូវកាលបិទបញ្ចប់បន្ទាប់ពីទិញបានខ្សែបម្រើ Vitinha, Renato Sanches, ខ្សែការពារ Nuno Mendes, Nordi Mukiele និងខ្សែប្រយុទ្ធ Hugo Ekitike។

បច្ចុប្បន្នក្រុម PSG កំពុងឈរកំពូលតារាង Ligue 1 ដោយមាន១៣ពិន្ទុ ក្រោយពីប្រកួតឈ្នះក្រុមម្ចាស់ Toulouse កាលពីថ្ងៃពុធ ក្នុងលទ្ធផល៣ទល់០ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖