ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២នេះបានឱ្យដឹងថា,កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក។

កិច្ចប្រជុំនោះ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកស្រី ជា សុគន្ធ សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក គឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌសែនសុខ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ នាយក នាយករងដ្ឋបាលខណ្ឌ ការិយាល័យទាំង១០ និងអង្គភាពលទ្ធកម្ម លោកចៅសង្កាត់រងទាំង៦ តំណាងអង្គការសង្គមសុីវិល សរុបអ្នកចូលរួម៦១រូប ។ របាយការណ៍បានបង្ហាញថាក្នុងកិច្ចប្រជុំនោះមានរបៀបវារៈចំនួន០៩ ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ បស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី០៣។

​​​២.​ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ។

៣.ពិនិត្យ និងអនុម័តស្តីពីកាបញ្ចូលមន្ត្រីការយាល័យរដ្ឋបាល០១រូប ទៅក្នុងតារាងប្រាក់រង្វាន់របស់រដ្ឋបាលខណ្ឌសែនសុខ។

៤.ពិនិត្យ និងលើសេចក្តីព្រាងររបាយការណ៍ ស្តីពីវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៣ ឆ្នាំ២០២២។

៥.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់បែងចែកភារកិច្ចរបស់គណៈអភិបាលខណ្ឌសែនសុខ។

៦.ពិនិត្យ និងអនុម័ត លើសំណើសុំច្បាប់របស់លោកស្រី អ៊ូ សុខា ប្រធានការិយាល័យប្រជាពលរដ្ឋ។

៧.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខប្រចាំខែកក្កដា  ឆ្នាំ២០២២។

៨.ស្តាប់របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មារធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។

​៩.បញ្ហាផ្សេងៗ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖