ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យទីតាំងសាងសង់ និងជួសជុលច្រកទ្វារអន្តរជាតិភ្នំដិន

ចែករំលែក៖

ខេត្ត​តាកែវ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តតាកែវ​ បានឱ្យដឹងថា​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ​ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមវិស្វករជំនាញ ចុះត្រួតពិនិត្យមើលទីតាំងការងារសាងសង់ និងជួសជុលច្រកទ្វារអន្តរជាតិភ្នំដិន ជូនរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២២។

ការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ មន្រ្តីមូលដ្ឋាន និងក្រុមមន្រ្តីដែលកំពុងឈរជើងនៅច្រកទ្វារអន្តរជាតិភ្នំដិន។

សូមបញ្ជាក់ថា ការសាងសង់ និងជួលជុលច្រកខ្វារអន្តរជាតិភ្នំដិននេះ គ្រោងក្រាលថ្មM30 បាតគ្រឹះផ្លូវច្រកអន្តរជាតិភ្នំដិនផ្ទៃក្រឡាសរុប ១៥.៤២០ម៉ែត្រក្រឡា ចាក់ដីល្បាយថ្មភ្នំបំពេញកូដផ្ទៃក្រឡាសរុប ៦.៥៥០ម៉ែត្រក្រឡា និងការងារសាងសង់ផ្លូវបេតុងអ៊ុតកៅស៊ូAC ពីលើ និងរៀបខឿនចញ្ចើមផ្លូវទំហំ សរុប១០.១៣៤ម៉ែត្រក្រឡា ស្ថិតនៅច្រកទ្វារ អន្តរជាតិភ្នំដិន ឃុំភ្នំដិនស្រុកគិរីវង់ ខេត្តតាកែវ៕

ដោយ​៖សហការី​


ចែករំលែក៖