ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំងចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ពេលយប់

ចែករំលែក៖

   ខេត្តកំពង់ឆ្នាំង៖ តាមរបាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នឱ្យបានល្អប្រសើរ កម្លាំងសមត្ថកិច្ច​នគរបាលខេត្តកំពង់ឆ្នាំងបានចេញល្បាត​ និងដាក់គោលដៅចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍​។ 

    របាយការណ៍​ដដែល​បន្តថា​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃអាទិត្យទី០៤ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការ

ដ្នាននគរបាលតាមបណ្តាក្រុងស្រុកនិង ក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង​ ដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​។ 

    ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​កម្លាំង​ជំនាញ​បានអប់រំអ្នកធ្វើដំណើរកុំឱ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាល់កុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវាត់ ត្រូវមានស្លាកលេខ កុំឱ្យ​ប្រើប្រាស់សុីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស(តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួនទៀត៕

ដោយ​៖អរុណ​រះ


ចែករំលែក៖