ក្នុងពេលដែលពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបកំពុងតែប្រឈមនឹងកង្វះថាមពលហើយតម្លៃថាមពលនោះក៏កើនឡើងខ្ពស់ ផ្ទុយទៅនឹងជនជាតិរុស្ស៊ីដែលកំពុងតែប្រើប្រាស់ហ្គាសក្នុងតម្លៃទាបជាងតំបន់អឺរ៉ុបដល់ទៅ២០ដងឯណោះ។
ឆ្លើយតបទៅនឹងបណ្តាញទូរទស្សន៍ Rossiya1 នៅថ្ងៃទី ៤ខែកញ្ញា លោក Alexander Novak បានបញ្ជាក់ថា ការកើនឡើងតម្លៃថាមពលនៅអឺរ៉ុបមិនប៉ះពាល់ដល់ពលរដ្ឋរុស្ស៊ីនោះឡើយ ដោយសារតែប្រព័ន្ធផ្គត់ផ្គង់ថាមពលនៅរុស្ស៊ីទទួលបានការធានាជានិច្ច។
លោក Alexander Novak បានបញ្ជាក់ទៀតថា «ដើម្បីប្រៀបធៀបគ្នា តម្លៃថាមពលហ្គាសនៅក្នុងប្រទេសរុស្ស៊ីមានត្រឹមតែ ៧០-៨០ដុល្លារប៉ុណ្ណោះក្នុង ១០០០ម៉ែទ្រគូប ហើយបើអតិថិជនឧស្សាហកម្មគឺមានតម្លៃថោកជាងនេះទៅទៀត។ ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ តម្លៃរហូតដល់ទៅ ៣០០០ដុល្លារក្នុង១០០០ម៉ែត្រគូប គឺខ្ពស់ជាងរុស្ស៊ីដល់ទៅ៤០ដង»។
លោកបានព្យាករថា តម្លៃថាមពលហ្គាសនៅក្នុងប្រទេសតំបន់អឺរ៉ុបនឹងបន្តកើនឡើងខ្ពស់ទៀតក្នុងពេលខាងមុខ គឺនៅរដូវរងា។ លោកបន្តទៀតថា «យើងកំពុងតែមើលដោយផ្ទាល់ពីការដួលរលំនៃថាមពលនៅក្នុងតំបន់អឺរ៉ុប»។ លទ្ធផលទាំងនោះគឺអឺរ៉ុបជាអ្នកជ្រើសរើសយកដោយខ្លួនឯង មិនអាចបន្ទោសទៅលើរុស្ស៊ីនោះឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ cand.com.vn