ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Normann បានដកចេញ​ពី​ក្រុមជម្រើសជាតិ​ន័រវេស​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​រុស្ស៊ី

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់ន័រវេស (NFF) បានប្រកាសថា កីឡាករ Mathias Normann របស់ប្រទេសន័រវេសនឹងមិនត្រូវបានពិចារណាសម្រាប់បំពេញកាតព្វកិច្ចអន្តរជាតិឡើយ ខណៈដែលថ្មីៗនេះគាត់បានចូលរួមជាមួយក្លិបរុស្ស៊ីដែលមិនបានបង្ហាញឱ្យឃើញ។

គ្រូបង្វឹកក្រុមន័រវេសលោក Stale Solbakken បានជូនដំណឹងដល់កីឡាករ Normann កាលពីថ្ងៃអង្គារថា គាត់នឹងមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងការជួបជុំបន្ទាប់របស់ក្រុមនោះទេ។

ខណៈដែលកីឡាករបរទេសភាគច្រើនបានចាកចេញពីប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ខ្សែបម្រើ Normann វ័យ២៦ឆ្នាំបានត្រឡប់ទៅលេងបាល់ទាត់នៅរុស្ស៊ីវិញបន្ទាប់ពីមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Norwich។ Normann ដែល​បាន​បង្ហាញ​ខ្លួន​ចំនួន១២លើក​សម្រាប់​ប្រទេស​ន័រវេស បាននិងកំពុងលេង​ឱ្យ​ក្លិប​រុស្ស៊ី FC Rostov។

ប្រធាន NFF លោក Lise Klaveness បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហព័ន្ធកីឡាបាល់ទាត់ន័រវេស និងអឺរ៉ុបទាំងអស់យល់ព្រមដាក់សម្ពាធរួមគ្នាលើប្រទេសរុស្ស៊ីក្នុងនាមជាភាគីបង្កជម្លោះ ដែលបានប្រើតួនាទីនៃអំណាចក្នុងកីឡាយ៉ាងសកម្ម” ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖