ភ្នំពេញ៖ ថ្លែងនៅលេីផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រលប់ថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ដោយសារកូវីដ១៩ធ្វើឱ្យចៅស្រីទី១មិនបានត្រឡប់មកស្រុកតាំងពីចុងឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៨ ខែកញ្ញា២០២២នេះ ទើបបានត្រឡប់ចូលស្រុកក្រោយប្រឡងបញ្ចប់ការសិក្សា។
សម្ដេចតេជោ បានថ្លែងបន្តថា ដោយហេតុនេះហើយទើបចៅស្រី២២ មិនទាន់ស្គាល់បងស្រីបង្កើតរបស់ខ្លួន។ រង់ចាំមើលតើគេត្រូវការពេលប៉ុន្មានទើបស្គាល់គ្នា។
សម្ដេចតេជោ បានថ្លែងគូសបញ្ជាក់ទៀតថា៖ ដោយសារ ចៅទី២២ នៅក្មេងពេកទើបមានអាយុ២០ខែ៕
ដោយ៖ស តារា