ព័ត៌មានទាន់ហេតុការណ៍៖

ស្រាវជ្រាវ​ឃាត់ខ្លួមមុខសញ្ញាចោរលួចម្នាក់​ ពាក់ព័ន្ធ​ករណី​លួចមានស្ថា​ន​ទម្ងន់ទោសបង្កឱ្យជនរងគ្រោះរងរបួស

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មុខ​សញ្ញា​ចោរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ម្នាក់​ នៅក្នុង​ក្រុងបាត់ដំបង​ បន្ទាប់ពី​ធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿង​ និង​បានប្រេីហិង្សាទៅលេីជនរងគ្រោះ​ រួចគេចខ្លួនបាត់ស្រមោល​បានមួយថ្ងៃ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែម្តង​។ 

របាយការណ៍​ដដែល​បន្តថា​ លោកវរសេនី​យ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុ​ង​បាត់ដំបង​ កាលពីថ្ងៃទី​០៨​ ខែកញ្ញា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងផ្នែកជំនា​ញ​ព្រហ្មទណ្ឌ័នៃអធិការ​ដ្ឋាននគរ​បា​លក្រុងឃាត់ខ្លួនជនស​ង្ស័​យម្នាក់ឈ្មោះ ស៊ុំ សុភ័ក្រ ភេទប្រុ​ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងដេីម្បីធ្វេីការសាកសួរ​ស្រាវជ្រាវ។ 

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះយឹម កុសល់ ភេទប្រុស  អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិរំចេក​៤ សង្កាត់រតនៈ ក្រុងបាត់ដំ​បង ខេត្តបាត់ដំបងថាកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង២១និង ៣០នា​ទី​​នៅចំ ណុចក្រុមទី០៤ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់​ដំ​បង ខេត្តបាត់​ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ប្លន់)មួយបានកេីតឡេីងដែលករណី នេះជនសង័្សយបានប្រេីប្រាស់ប៉ែលវាយទៅលេីជន​រងគ្រោះនិងយកទ្រព្យសម្បត្តិមានម៉ូតូម៉ាកវីវ៉ា សេរីឆ្នាំ២០០​៨ ពណ៌ខ្មៅ មានលេខតួនិងលេខម៉ា ស៊ីន៣៣​៧​៣៩៧ ចំនួន០១គ្រឿងនិងប្រាក់រៀលចំនួ​ន៤៥,០០០រៀល (បួនម៉ឺនប្រាំពាន់រៀល។

ទទួលបាននូវពាក្យបណ្តឹងពីជនរងគ្រោះដូច្នេះសមត្ថកិច្ចនគរបាល​បានចុះធ្វើការស៊ើបអង្កេតស្រាវ ជ្រាវរហូ​តនាំខ្លួនមកកាន់អធិការដ្ឋាននគរ​បា​លក្រុ ងបាត់ដំបងដើម្បីធ្វើការសាក​សួរ ហេីយក្រោយពីសាកសួរជនសង័្សយបានសារភាពថារូបគេពិតជា​បានប្រើប្រាស់ប៉ែលប្លន់យកម៉ូតូនិងប្រាក់ពីជនរងគ្រោះខាងលេីពិតប្រា​ក​ដមែន។

-*សម្ភារៈដកហូត៖   

-ម៉ូតូម៉ាកវីវ៉ា ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ មានលេខតួនិងលេខម៉ាស៊ីន ៣៣៧ ៣៩៧ ចំនួន០១គ្រឿង

-ប៉ែលដងឫស្សីចំនួន០១មួយ។   

-ពូថៅចំនួន០១។                                                                                                      ករណីខាងលើនេះសមត្ថកិច្ចបានក​សាងសំណុំ រឿងបញ្ជូនមកការិយា​ល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖