ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះជនសង្ស័យ៦នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន៦នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៏ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការឯកភាព សម្របសម្រួលនីតិវិធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៩ៈ០០នាទី ថ្ងៃទី០៧.០៩. ២០២២ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្កកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចជំនាញឃាត់ខ្លួន ជនសង្ស័យបានចំនួន០៦នាក់គឺ៖
១.ឈ្មោះ សាត សំអាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២. ឈ្មោះ កែវ ចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣. ឈ្មោះ ស្រេង ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៤. ឈ្មោះថេន ខួច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៥. ឈ្មោះនិត មន្នី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
៦.ឈ្មោះ អាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រសនៅភូមិសំ បូរផល ឃុំក្រែក ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ ទម្ងន់០,៣១ក្រាម, ទូរស័ព្ទដៃ០៤គ្រឿង ប្រាក់ញុះញង់ចំនួន ៥មុឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់នេះបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមហើយ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ អ្នកប្រមាញ់